សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ព្រឹកនេះ បានប្រជុំពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ចំនួន៧

(ភ្នំពេញ)៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅព្រឹ កថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏​ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋ សភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ 

នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧នេះ ព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយមានព្រះរាជបន្ទូលបញ្ជាក់ថា ក្នុងរយៈពេលកន្លង ទៅនេះ រដ្ឋសភានី​តិកាលទី៧ បានបំពេញការងារប្រកបដោយថាមពលខ្លាំងក្លា ដោយបាន ប្រជុំពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ជាច្រើន ដើម្បីបម្រើ​ដល់ផល​ប្រយោជន៍ប្រជាជាតិ។

រដ្ឋសភាបំពេញការងារយ៉ាងសកម្មដោយបានធ្វើការពិនិត្យ សិក្សា និងស្វែង​យល់​អំពី​ការអនុ វត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និង​ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទៅ តាមវិស័យយ៉ាងសស្រាក់សស្រាំព្រមទាំង​បានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនជូនប្រជាពលរដ្ឋ ហើយចំពោះ​បញ្ហា​ដែលនៅសេសសល់រដ្ឋសភាក៏បានទទួលយក និងកំពុងចាត់ចែងទៅ តាមនីតិ​វិធីរបស់រដ្ឋសភាផងដែរ។ 

ក្នុងព្រះរាជសារព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូល​បន្ត​ថា រដ្ឋសភានីតិកាលទី៧ បានពង្រឹងតួនាទី និងលើកកម្ពស់ការអភិវឌ្ឍ​សមត្ថ​ភាព​សា្ថប័ន ដើម្បីឆ្លើយត បឱ្យបានសមស្របតាមទិសដៅ នៃការកែទម្រង់ឱ្យ​ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ចំណែក​រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយ មគ្គទេសក៍​ថាមវន្ត វាងវៃ និងមោះមុត របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត​នាយក​រដ្ឋម ន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល១ឆ្នាំមកនេះ បានធ្វើឱ្យស្ថាន​ភាពសេដ្ឋកិច្ចបន្ត កើនឡើងជាលំដាប់ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធ​ជាតិសំខាន់ៗជាច្រើន។

ស្របពេលជាមួយនេះ ដើម្បីបន្តរក្សាបានសន្តិភាព សន្តិសុខ និងកំណើនសេដ្ឋ​កិច្ចឆ្ពោះ ទៅការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រាជរដ្ឋាភិបាល​កម្ពុជា​បានអនុ វត្តកម្មវិធីគោល នយោបាយ និងវិធានការគន្លឹះក្នុងយុទ្ធសាស្រ្តបញ្ច​កោណ ដំណាក់កាលទី១ និងជំរុញការ កែទ ម្រង់លើវិស័យសំខា ន់ៗយ៉ាង​ម៉ត់ចត់ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងសេវាសាធា រណៈ ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និងគុណភាពជូនប្រជាពលរដ្ឋ។

សូមជម្រាបថា ក្នុងឱកាសនៃថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧នេះ សម័យប្រជុំរដ្ឋសភាមានរបៀបវារៈចំនួន៧ រួមមាន៖

១. ព្រះរាជសារ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យ ប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។

២. របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៧។

៣. ការសម្រេចអំពីសុពល ភាពនៃអាណត្តិរបស់ ឯកឧត្តម ហ៊ឺ វីរៈ ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំងជំនួស សម្តេចចៅ ហ្វាវំាង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព។

៤. ការបោះ ឆ្នោតជ្រើសតំាង ឯកឧត្តម អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អា ណត្តិទី៣ ជ្រើសតំាងដោយរដ្ឋសភា នីតិកាលទី៧។

៥. ការពិភាក្សានិងអនុម័តសេចក្តីស្នើវិសោ ធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

៦. ការពិភាក្សានិងអនុម័ត សេច ក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម​ឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀ ងស្តីពីការទទួល​យកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យាន​យន្ត​បរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់និង/ឬប្រើប្រាស់នៅលើយានយន្ត និងលក្ខខណ្ឌ សម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោម​ភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។

៧.ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់៕

ដោយ ហេង សម្បត្តិ + ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner