ឯកឧត្តម Xi Jinping៖ ចិននិងកម្ពុជាជាមិត្តដែកថែប និងសហគមន៍ជោគវាសនារួម

ភ្នំពេញ៖ ឯកឧត្តម Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបញ្ជាក់ថា ចិននិងកម្ពុជាជាមិត្តដែកថែប និងសហគមន៍ជោគវាសនារួម។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ឯកឧត្តម និងសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារច្រើនលើក និងរក្សាការប្រាស្រ័យទាក់ទងគ្នាតាមរយៈទម្រង់ច្រើន បានកុងសង់ស៊ីសគ្នាសំខាន់មួយចំនួន ដែលបានជំរុញយ៉ាងខ្លាំងនូវការរីកចម្រើនទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមសារលិខិតថ្លែងអំណរគុណរបស់ឯកឧត្តម Xi Jinping ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។

នៅក្នុងលិខិតថ្លែងអំណរគុណរបស់ឯកឧត្តម Xi Jinping បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា ក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន សម្តេចប្រធានបានផ្ញើជូនលិខិតអបអរសាទរប្រកបដោយភាពកក់ក្តៅដែលបានបង្ហាញពីមត្តិភាពចំពោះប្រទេសចិន និងឆន្ទៈពិត ប្រាកដក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន របស់សម្តេចប្រធាន និងគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមគណបក្សនិងប្រជាជនចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។

ឯកឧត្តម Xi Jinping បានបញ្ជាក់ថា ចិននិងកម្ពុជាជាមិត្តដែកថែប និងសហគមន៍ជោគវាសនារួម។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំនិងសម្តេចប្រធានបានជួបពិភាក្សាការងារច្រើនលើក និងរក្សាការប្រាស្រ័យទាក់ទងគ្នាតាមរយៈទម្រង់ច្រើន បានកុងសង់ស៊ីសគ្នាសំខាន់មួយចំនួន ដែលបានជំរុញយ៉ាងខ្លាំងនូវ ការរីកចម្រើនទំនាក់ទំនងទ្វេភាគី។ ក្នុងស្ថានភាពថ្មី ខ្ញុំមានបំណងចង់សហការជាមួយសម្តេចប្រធាន ផ្តល់ការណែនាំដល់ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរ ក្នុងការអនុវត្តស្មារតីនៃកុងសង់ស៊ីសខាងលើ ជំរុញការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ទទួលសមិត្តផលថ្មីដោយឥតឈប់ឈរ។ សូមសម្តេចប្រធានទទួលនូវការជូនពរអំពីខ្ញុំ។ ស្វាគមន៍សម្តេចប្រធានមកបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលខាងមុខដ៏ខ្លី៕
ដោយ៖ពលជ័យ

ads banner