លទ្ធផលប្រឡងបាក់ឌុប ៖ខេត្តកំពង់ឆ្នាំងនិទ្ទេស អេ កើន​ជាង១០០ភាគរយ

កំពង់ឆ្នាំង៖លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ផ្លូវការនៅខេត្តកំពង់ឆ្នាំងបានបង្ហាញថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៤នេះ។អ្វីជាការកត់សម្គាល់អត្រាប្រឡងជាប់មានចំនួន​កើនឡើងបើធៀបនឹងសម័យប្រឡងឆ្នាំ២០២៣។ ពិសេស​សិស្សទទួលចំណាត់ថ្នាក់និទ្ទេសអេ ( A)បានកើនឡើង​ខ្លាំង​រហូតដល់ទៅជាង១០០ភាគរយ។

លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត​កំពង់​ឆ្នាំង​បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែតុលាថា​ឆ្នាំនេះបេក្ខជន ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលចំណាត់ថ្នាក់និទ្ទេស A រហូតដល់ទៅ ៤៨ នាក់ បើប្រៀបធៀបឆ្នាំ២០២៣ បេក្ខជនប្រឡង​ជាប់និទ្ទេសAមានចំនួន ២២ នាក់ប៉ុណ្ណោះ។គឺបានកើនឡើង​ចំនួន​២៦ នាក់។

លោកប្រធានមន្ទីរបន្តថា បេក្ខជនដែលបានប្រឡងជាប់និទ្ទេស A និងនិទ្ទេសផ្សេងទៀតមានចំនួនកើនឡើងបែបនេះដោយ
សារ​តែកត្តាសិស្ស បានប្រឹងប្រែងរៀនសូត្រផងនិងដោយមានការ​យកចិត្តទុកដាក់បង្ហាត់បង្រៀនពី លោកគ្រូ អ្នកគ្រូ នៅតាម វិទ្យាល័យក៏ដូចជាក្រសួងបានពង្រឹងសមត្ថភាពដល់លោកគ្រូអ្នកគ្រូផងដែរ។

សម្រាប់ខេត្តកំពង់ឆ្នាំងសម័យប្រឡងថ្ងៃ៨ តុលា សិស្ស​ប្រឡង​ជាប់ពីនិទ្ទេស A រហូតដល់និទ្ទេសE មានចំនួន ៣.២៦៤
នាក់​ស្មើនឹង ៧២,៦៦ភាគរយបើប្រៀបធៀបឆ្នាំ២០២៣សិស្ស​ប្រឡងជាប់ស្មើនឹង៦៧,២២ ។

សូមបញ្ជាក់ថា បេក្ខជនប្រឡងឆ្នាំ២០២៤នេះមានចំនួន៤.៤៩២​នាក់ប្រឡងជាប់៣.២៦៤នាក់។ ក្នុងនោះ និទ្ទេស ចំនួន A​ចំនួន​៤៨នាក់,និទ្ទេសB ចំនួន២៣៨នាក់ ,និទ្ទេសC ចំនួន ៦៥៥នាក់ ,និទ្ទេស Dចំនួន ១.០៦៨នាក់ និង និទ្ទេស E ចំនួន ១.២៥៦​នាក់៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner