ស្នងការនគរបាលខេត្តតាកែវ ត្រៀមរួចរាល់ហើយ សម្រាប់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងពិធីអុំទូកនៅបឹងតាកែវ
តាកែវ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ត្រៀមដាក់កម្លាំងនគរបាលជាងមួយពាក់នាក់ ដើម្បី ការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងថ្ងៃប្រារព្ធពិធីអុំទូកនៅថ្ងៃទី១ និងទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះនៅបឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក្នុងឱកាសប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពដដែល ក៏បាន
បញ្ជាក់ផងដែរអំពីការការពារជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញសម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោលប្រវែង ១២.៦៤៥ម៉ែត្រនៅខេត្តកែបផងដែរ។
ឧត្តមសេនីយ៍ទោ ម៉ែន លី ទាក់ទងបុណ្យអុំទូកនៅខេត្តតាកែវ លោកបានណែនាំថា នៅគ្រប់គោលដៅឈរជើងប្រចាំការ ការពារទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានបាតុភាពអាក្រក់កើតឡើងលើប្រជាពលរដ្ឋ
ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកទស្សនាកម្សាន្តក្នុងឱកាសនេះផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងលោកនាយការិយា ល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលក្រុង ស្រុកទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំង១០០ប៉ុស្តិ៍៕
ដោយ៖ តាកែវ