អង្គការ AHF កម្ពុជា អំពាវនាវឱ្យតំបន់អាស៊ីដឹកនាំការប្រយុទ្ធ ដើម្បីទទួលបានសមធម៌សុខភាព នៅក្នុងកិច្ចព្រមព្រៀងអង្គការសុខភាពពិភពលោក
ភ្នំពេញ ៖ ជាផ្នែកមួយនៃការចូលរួមនៃយុទ្ធនាសកលការសង្គ្រោះសង្គមរបស់ (SOS) អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាផ្តល់ការផ្តោតយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះតួនាទីរបស់តំបន់អាស៊ីក្នុងការស្វែងរកការគាំទ្រ ដើម្បីសមធម៌ក្នុងការចរចាលើ កិច្ចព្រមព្រៀងឆ្លើយតបជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក ដែលកំពុងជិតដល់ទីបញ្ចប់។
តាមរយះបទពិសោធន៍ផ្ទាល់នៃផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាប្រឈមក្នុងការធានាបាននូវវ៉ាក់សាំង និងសម្ភារៈសង្គ្រោះជីវិតផ្សេងទៀត តំបន់អាស៊ីត្រូវតែស្វែងរក្របខណ្ឌនៃការរៀបចំជាមួយការធ្វើវិមជ្ឈការនូវវិធីសាស្រ្តក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបនៃជំងឺរាតត្បាត និងការពារគ្រប់ប្រជាជាតិទាំងឡាយក្នុងតំបន់ ។
ភាពជឿនលឿនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅក្នុងតំបន់ ធ្វើអោយអាស៊ីចាប់យកជំហរតែមួយគត់ក្នុងការស្វែងរកការគាំទ្រ សម្រាប់ក្របខ័ណ្ឌសមធម៌ដែលនឹងផ្តល់ផលប្រយោជន៍ដល់តំបន់ និងប្រទេសដែលមានប្រាក់ចំណូលទាបនៅទូទាំងពិភពលោក។ សមត្ថភាពក្នុងការផលិតដែលមានស្រាប់ក្នុងតំបន់ និងភាពជាដៃគូជាមួយតំបន់ផ្សេងទៀត ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផ្តល់ឱកាសអោយប្រព័ន្ធសុខភាពមានភាពធនកើនឡើងនៅទូទាំងតំបន់អាស៊ី ព្រមទាំងពិភពលោកនៅផ្នែកខាងត្បូងនេះផងដែរ។
“ជំងឺរាតត្បាត COVID-19 បានបង្ហាញនូវគម្លាតដ៏សំខាន់ក្នុងការទទួលបានការថែទាំសុខភាព ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមដែលលទ្ធភាពទទួលបានវ៉ាក់សាំង និងការផ្គត់ផ្គង់សម្ភារៈសង្គ្រោះជីវិតនៅយឺតជាងប្រទេសមានចំណូលខ្ពស់។ តាមរយៈការជំរុញវិមជ្ឈការនៃការផលិត និងការជម្រុញការចែករំលែកបច្ចេកវិទ្យា តំបន់អាស៊ីអាចដឹកនាំ និង ទទួលខុសត្រូវ ដែលជាក្របខណ្ឌ ត្រូវបានត្រៀមទុកនិងប្រសើរជាងមុន” លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា ៖ «តាមរយៈការប្តេជ្ញាចិត្តរួមគ្នាចំពោះសមធម៌ យើងអាចបង្កើតកិច្ចព្រមព្រៀងជំងឺរាតត្បាត ដែលមិនត្រឹមតែសម្រាប់តំបន់អាស៊ីប៉ុណ្ណោះទេ ថែមទាំងបង្កើតភាពសុខមាលភាពសម្រាប់ទាំងអស់គ្នា ដោយធានាថាគ្មានតំបន់ណាដែលងាយរងគ្រោះក្នុងវិបត្តិនាពេលអនាគត»។
អ្នកតស៊ូមតិស្វែងរកការគាំទ្រក្នុងយុទ្ធនាការសកលសង្គ្រោះសង្គមរបស់(SOS) កំពុងជំរុញឱ្យកិច្ចព្រមព្រៀងការរាតត្បាតថ្មីរួមមាន ៖
- សមត្ថភាពផលិតកម្មក្នុងតំបន់៖ បង្កើត យន្តការជាក់លាក់ដើម្បីសម្រួលដល់តំបន់ក្នុងការផលិតវ៉ាក់សាំង មធ្យោបាយក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល សម្រាប់តំបន់និងផ្នែកខាងត្បូងនៃពិភពលោកនេះ។ កិច្ចការនេនេះតម្រូវឱ្យមានការចង្អុលបង្ហាញសម្រាប់ការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទានរយៈពេលវែងដែលប្រកបដោយនិរន្តរភាព ដូចមានចែងក្នុងមាត្រា 9, 10 និង 11 នៃសេចក្តីព្រាងកិច្ចព្រមព្រៀង។
- ការផ្ទេរបច្ចេកវិទ្យា៖ បទប្បញ្ញត្តិដែលត្រូវបានពង្រឹងរឹងមាំដែលអាចអនុវត្តហើយធានាធានាថាការផ្ទេរបច្ចេកវិទ្យាមិនត្រូវដាក់កម្រិតជាគោលការណ៏ស្ម័គ្រចិត្តនោះទេ ហើយនិងមានការព្រមព្រៀងជាមូយគ្នាលើខ្លឹមសារមួយដោយជួយគ្នាទៅវិញទៅមក ហើយថែមទាំងអនុញ្ញាតឱ្យប្រទេសដែលមានចំណូលទាប និងមធ្យម ទទួលបានភាពបត់បែនដូចគ្នាដែលប្រទេសមានចំណូលខ្ពស់ដែលមានដូចជាសហរដ្ឋអាមេរិក ដែលក្នុងនោះគេអាចប្រើគោលការមិនស្ម័គ្រចិត្ត និងវិធានការបន្ថែមផ្សេងៗទៀតដើម្បីដោះស្រាយភាពអាសន្នបន្ទាន់ក្នុងផ្នែកសុខភាពសាធារណៈ និងវិបត្តិផ្សេងៗទៀត។
- ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព៖ កិច្ចព្រមព្រៀងត្រូវតែធានាបាននូវការប្តេជ្ញាចិត្តផ្នែកជំនួយផ្នែកហិរញ្ញវត្ថុរយៈពេលវែងដែលជាប់ពាក់ព័ន្ធជាមួយប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដើម្បីគាំទ្រដល់ការរៀបចំត្រៀមខ្លួននិងការឆ្លើយតបនឹងជំងឺរាតត្បាតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ។ ការចូលរួមផ្តល់ជំនួយហិរញ្ញប្បទានដោយស្ម័គ្រចិត្តតែម្យ៉ាងនោះវានឹងមិនគ្រប់គ្រាន់ទេ ដូចដែលមានចែងក្នុងមាត្រាទី ២០។
- ការចូលរួមរបស់សង្គមស៊ីវិល៖ បច្ចុប្បន្ននេះអភិបាលកិច្ចសុខភាពសកលប្រកបដោយប្រសិទ្ធភាពបាននិងកំពុងទទួលស្គាល់តួនាទីសំខាន់របស់សង្គមស៊ីវិល និងស្ថាប័នមិនមែនរដ្ឋាភិបាលផ្សេងៗទៀតនៅក្នុងដំណើរការក្នុងការធ្វើនូវសេចក្តីសម្រេចចិត្តផ្សេងៗ។ ការទទួលបានការយកនូវម៉ូឌែលអភិបាលកិច្ចមួយដែលរួមបញ្ចូលការចូលរួមដ៏មានអត្ថន័យរបស់សង្គមស៊ីវិលគេអាចបង្កើនភាពស្របច្បាប់ ពង្រឹងគណនេយ្យភាព និងប្រែក្លាយរច្ចនាសម្ព័នសន្តិសុខសម្រាប់សុខភាពសកលទៅជាប្រព័ន្ធដែលប្រកបដោយសមធម៌ និងមានប្រសិទ្ធភាពជាងមុន ដើម្បីការពារ ទប់ស្កាត់ ត្រៀម និងឆ្លើយតបបានប្រសើរជាមុនចំពោះការគំរាមកំហែងសុខភាពសកល។
នៅពេលនេះដែលដំនើរការក្នុងការចរចាកិច្ចព្រមព្រៀងកំពង់តែឈានដល់ពេលដ៏សំខាន់ខ្លាំងមួយ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍អំពាវនាវឱ្យប្រជាជាតិតំបន់អាស៊ីគាំទ្រកិច្ចព្រមព្រៀងដ៏មានអត្ថន័យ និងអាចអនុវត្តបាន ដែលលើកកម្ពស់សមធម៌សុខភាពសាធារណៈ និងកសាងបាននូវអនាគតមួយប្រកបដោយភាពត្រៀមខ្លួនរួចជាស្រេចនិងប្រកបដោយភាពគ្រប់គ្រងបាន៕ អត្ថបទ : ឈឹម ទីណា