វៀតណាម៖ ព្យុះទីហ្វុងស្លាប់មនុស្ស, លិចដីកសិកម្មរាប់រយហិកតា

ហាណូយ៖ ទឹកជំនន់បង្កឡើង ដោយសារតែព្យុះ Trami បានសម្លាប់មនុស្សប្រាំនាក់ នៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី៣១ ខែតុលា នេះបើតាមអាជ្ញាធរ។

គួររម្លឹកថា កាលពីខែកញ្ញា ភាគខាងជើងប្រទេសវៀតណាមត្រូវបានបំផ្លិចបំផ្លាញ ដោយសារព្យុះទីហ្វុង Yagi ដែលបានឆក់យកជីវិតមនុស្ស ចំនួន៣៤៥នាក់ និងបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ច ប៉ាន់ស្មានថា មានចំនួន ៣.៣ ពាន់លានដុល្លារអាមេរិក។

អាជ្ញាធរគ្រោះមហន្តរាយវៀតណាម បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ទី ៣១ ខែតុលាថា ទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម បានសម្លាប់មនុស្សចំនួន៥នាក់ និងរបួស៥នាក់ទៀត ព្រមទាំង ខូចខាតផ្ទះរាប់រយខ្នង និងបំផ្លាញដំណាំកសិកម្ម ១៣០០ហិកតា បន្ទាប់ពីព្យុះត្រូពិច Trami បានធ្វើឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅទូទាំងប្រទេស។

ព្យុះ Trami បានវាយប្រហារភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការហែកហួរ ឆ្លងកាត់ប្រទេសហ្វីលីពីន ជាទីដែលព្យុះនេះ បានសម្លាប់មនុស្ស ជាង១០០នាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner