ហ្វីលីពីនចង់ក្លាយជាប្រទេសអព្យាក្រឹតភាពប្លាស្ទិក

ម៉ានីល ៖ ហ្វីលីពីនសង្ឃឹមថា ច្បាប់ថ្មីរបស់ខ្លួន ដែលតម្រូវឱ្យក្រុមហ៊ុនធំៗបង់ប្រាក់ដោះស្រាយបញ្ហាកាកសំណល់ នឹងធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេសអព្យាក្រឹតភាពប្លាស្ទិកនាពេលអនាគត។

កាលពីឆ្នាំមុន ច្បាប់ទំនួលខុសត្រូវរបស់អ្នកផលិត ហៅកាត់ EPR បានចូលជាធរមាន ដែលនេះជាច្បាប់ដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងអាជីវកម្មធំៗ ជុំវិញបញ្ហាកាកសំណល់ប្លាស្ទិក។

អាជីវកម្មទាំងនោះ មានកាតព្វកិច្ចកាត់បន្ថយ ២០ភាគរយដំបូង នៃការវេចខ្ចប់ប្លាស្ទិករបស់ពួកគេ ដោយគណនាផ្អែកលើទម្ងន់នៃការវេចខ្ចប់ប្លាស្ទិកដែលពួកគេដាក់ចូលទៅក្នុងទីផ្សារ។ កាតព្វកិច្ចនេះនឹងកើនឡើងដល់ ៨០ភាគរយនៅឆ្នាំ ២០២៨។

រហូតមកដល់ពេលនេះ ប្រហែលពាក់កណ្តាលនៃក្រុមហ៊ុនស្ថិតក្រោមច្បាប់នេះ បានចាប់ផ្តើមអនុវត្តកម្មវិធី EPR។ ហើយក្រុមហ៊ុនជាង ១,០០០ទៀតក៏ត្រូវតែធ្វើដូច្នេះដែរនៅត្រឹមចុងខែធ្នូ បើមិនដូច្នោះនឹងប្រឈមមុខការផាកពិន័យរហូតដល់ ៣៤៣,០០០ដុល្លារ ឬក៏ត្រូវដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ពួកគេ។

យោងតាមធនាគារពិភពលោក (WB) បានឱ្យដឹងថា ហ្វីលីពីនដែលមានប្រជាជនចំនួន ១២០លាននាក់ បានបង្កើតកាកសំណល់ប្លាស្ទិកចំនួន ១.៧លានតោនក្នុងមួយឆ្នាំ។

ក្នុងនោះ មួយភាគបីនៃសំណល់ប្លាស្ទិក ត្រត្រូវបានគេបោះចោលនៅកន្លែងចាក់សំរាម ហើយ ៣៥ភាគរយបោះចោលនៅតាមទីសាធារណ:៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner