សត្វឆ្កែទទួលមរតក១០០លានដុល្លារពីម្ចាស់

បរទេស ៖ បន្ទាប់ទទួលមរណៈភាព នាពេលថ្មីៗនេះ មហាសេដ្ឋីឥណ្ឌា លោក Ratan Tata បានបន្សល់ទុកមរតក ជាង១០០លានដុល្លារ ឱ្យសត្វឆ្កែ របស់លោក។

អ្នកជំនួញលើវិស័យឧស្សាហ៍កម្មរូបនេះ បានទទួលមរណភាព ក្នុងអាយុ៨៦ឆ្នាំ ដោយបន្សល់ទុក អចលនទ្រព្យភាគច្រើន តម្លៃ១១៨លានដុល្លារអាមេរិក ដើម្បីផ្តល់ជា «ការថែទាំ គ្មានដែនកំណត់» សម្រាប់សត្វឆ្កែអាល្លឺម៉ង់ Shepherd ឈ្មោះ Tito ។ លោកក៏បានទុកប្រាក់ដ៏ច្រើន សម្រាប់ជំនួយការ និងចុងភៅផ្ទាល់ខ្លួន ដែលត្រូវទទួលខុសត្រូវ ចំពោះការថែទាំ ឆ្កែTito ទៀតផង។

យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា អតីតប្រធានក្រុមហ៊ុន Tata Group ដែលមិនរៀបការរូបនេះ បានបន្សល់ទុកត្រឹមតែ មួយផ្នែកតូចប៉ុណ្ណោះ ដល់បងប្អូនបង្កើត របស់លោក។

លោក Tata ត្រូវបានស្គាល់ថា ជាមនុស្សស្រឡាញ់សត្វ។ លោក ថែមទាំងធ្លាប់បានដាក់ចេញនូវច្បាប់ នៅកន្លែងធ្វើការ ណែនាំបុគ្គលិកសន្តិសុខ កុំឲ្យដេញសត្វដែលវង្វេង ចេញពីទៀតផង។ នៅឆ្នាំ២០២២ លោក Tata ជាប់ចំណាត់ថ្នាក់ទី៤២១ ក្នុងចំណោមបុគ្គលមានបំផុត នៅឥណ្ឌា៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner