អាជ្ញាធរជាតិអប្សរា ប្រកាសបិទជាបណ្ដោះអាសន្នច្រកកណ្ដាលខាងកើតឆ្លងកាត់ពីរួតទី១ ទៅកាន់រួតទី២ នៃប្រាសាទអង្គរវត្ត
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖អាជ្ញាធរជាតិអប្សរានៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការបិទជា បណ្តោះអាសន្នច្រកកណ្តាលខាងកើតឆ្លងកាត់ពីរួតទី១ទៅកាន់រួតទី២ នៃប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃជូនដំណឹង នេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាការបិទនេះធ្វើឡើង ដើម្បីដឹកជញ្ជូនថ្មចូលការដ្ឋានគម្រោងជួសជុលរចនាសម្ព័ន្ធបណ្ណាល័យ ខាងត្បូង និងរានហាលខាងលិចរួតទី២ នៃប្រាសាទអង្គរវត្ត ៕
ដោយ ៖ ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។