The KK Biz ចាប់ដៃធនាគារ ស្ថាបនាផ្តល់សេវាកម្មកាន់តែប្រសើរចំពោះអតិថិជនព្រីមារណ៍

ភ្នំពេញ ៖ ធនាគារ ស្ថាបនា និងក្រុមហ៊ុន The KK Biz នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះអនុសារណៈភាពជាដៃគូជាផ្លូវការ ដើម្បីសហការក្នុងការផ្តល់សេវាកម្មរបស់ The KK Biz ឲ្យកាន់តែប្រសើរ និងទូលំទូលាយ ចំពោះអតិថិជនព្រីមារណ៍របស់ខ្លួន។

តាមរយៈអនុសារណៈនេះ អតិថិជនព្រីមារណ៍ របស់ធនាគារ ស្ថាបនា នឹងទទួលបានការបញ្ចុះតម្លៃពិសេសទៅលើសេវាកម្មនានា ដែលជាបុត្រសម្ព័ន្ធរបស់ The KK Biz ដែលរួមមានសេវាកម្មលើការផ្សព្វផ្សាយ ការផលិតវីដេអូ យន្តហោះឯកជន និងយន្តហោះសង្គ្រោះបន្ទាន់ ការស្វែងរកការព្យាបាលនៅក្រៅប្រទេស និងការបញ្ចុះតម្លៃពិសេសលើការជាវវត្ថុអនុស្សាវរីយ៍ពីវិចិត្រសាលសន្លឹកទេសរបស់ The KK Biz។

លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកាក្រុមហ៊ុន The KK Biz បានមានប្រសាសន៍ថា៖ “ការចុះអនុសារណៈជាមួយធនាគារ ស្ថាបនា គឺជាការពង្រីកវិសាលភាពរបស់ The KK Biz ទៀតសោត ដើម្បីឲ្យអតិថិជនទទួលបាននូវសេវាកម្ម កាន់តែល្អប្រសើ និងការបញ្ចុះតម្លៃជាពិសេស។”

The KK Biz គឺជាសម្ព័ន្ធក្រុមហ៊ុន ដែលមានផ្តល់សេវាកម្មដូចខាងក្រោម៖ ប្ល៊ូ មេឌា ហ្វីម (ខេមបូឌា)៖ ជាក្រុមហ៊ុនឈានមុខក្នុងការផ្តល់សេវាកម្មផ្សព្វផ្សាយ រួមមាន ការផលិតភាពយន្តឯកសារ ស្ព៉តពាណិជ្ជកម្ម តុក្កតា2D និង3D រឿងខ្លី និងការរៀបចំព្រឹត្តការណ៍។

ជេ អេហ្វ ធី ជេត (JFT Jet)៖ ផ្តល់ជូនសេវាកម្មយន្តហោះឯកជនសម្រាប់ធ្វើដំណើរជាល័ក្ខណៈទេសចរណ៍ និងធុរកិច្ចទៅគ្រប់ប្រទេសលើពិភពលោកស្របទៅតាម ចំនួនអ្នកដំណើរដែលចង់បាន និងសេវាកម្ម ជួល ឧត្ថម្ភាគចក្រសម្រាប់ធ្វើដំណើរទៅគ្រប់ កន្លែងក្នុងប្រទេសកម្ពុជា។

K-Air Ambulance៖ ផ្តល់ជូនសេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យនានា ជុំវិញពិភពលោក និងរថយន្តសង្គ្រោះបន្ទាន់ទៅមន្ទីពេទ្យថៃ និងវៀតណាម។ Cam-Medical Services (CMS)៖ ផ្តល់ជូនសេវាកម្មស្វែងរកការព្យាបាលនៅប្រទេសថៃ ប្រកបដោយទំនុក និងស្របតាមលក្ខខណ្ឌថវិការបស់អតិថិជន។ វិចិត្រសាលសន្លឹកទេស៖ ជាហាងលក់វត្ថុអនុស្សាវរីយ៍ ប្រមូលផ្តុំនូវវត្ថុសិល្បៈខ្មែរដែលជាស្នាដៃវិចិត្រករខ្មែរ មានភាពច្នៃប្រឌិតខ្ពស់ ៕
អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner