ក្រពើអាយុ ១១០ឆ្នាំធំជាងគេបំផុតលើពិភពលោកងាប់ហើយ

កង់បេរ៉ា : ដែនជម្រកសត្វព្រៃមួយ បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រពើអូស្រ្តាលីមានប្រវែង ៥.៤៨ម៉ែត្រ និងមានអាយុជាង ១១០ឆ្នាំ ដែលបានជាប់ឯកទគ្គកម្មពិភពលោក ថាជាក្រពើធំបំផុតនោះ បានងាប់ហើយ។

ដែនជម្រកសត្វព្រៃ Marineland Melanesia Crocodile Habitat បានបង្ហោះសារនៅលើ Facebook ថា ក្រពើយក្សឈ្មោះថា កាស៊ូ (Cassius) ដែលមានទម្ងន់លើសពីមួយតោន ហាក់មានសុខភាពទន់ខ្សោយខ្លាំង ចាប់តាំងពីថ្ងៃទី១៥ ខែតុលាមកម្ល៉េះ។

អង្គការមានមូលដ្ឋានលើកោះ Green Island ក្បែរទីក្រុងទេសចរណ៍ Queensland នៃរដ្ឋ Cairns បានបញ្ជាក់យ៉ាងដូច្នេះថា ក្រពើយក្ស កាស៊ូ ទោះបីអ្នកលាទៅឆ្ងាយក៏ពិតមែន ប៉ុន្តែ ក្តី ស្រឡាញ់ និង កានិងការចងចាំរបស់យើងចំពោះអ្នក នឹង ស្ថិត នៅ ក្នុង ចិត្ត របស់ យើង ជា រៀង រហូត។

យោងតាមគេហទំព័ររបស់អង្គការនេះ ក្រពើយក្ស កាស៊ូ បានរស់នៅក្នុងដែនជម្រកសត្វព្រៃតាំងពីឆ្នាំ ១៩៨៧ បន្ទាប់ពីត្រូវបានគេដឹកជញ្ជូនពីទឹកដីភាគខាងជើងជិតខាង ជាកន្លែងសត្វក្រពើរស់នៅ ដែលនេះជារឿងសំខាន់នៃឧស្សាហកម្មទេសចរណ៍ក្នុងតំបន់។

សត្វក្រពើទឹកប្រៃ កាស៊ូ បានទទួលងារពីស្ថាប័ន Guinness World Records ថា ជាក្រពើធំបំផុតរបស់ពិភពលោក ដែលមិនធ្លាប់មានពីមុនមក។

ក្រពើយក្ស កាស៊ូ បានគ្រងដំណែងនេះ បន្ទាប់ពីការស្លាប់ក្នុងឆ្នាំ ២០១៣ របស់ក្រពើហ្វីលីពីន ឡូឡុង ដែលមានប្រវែង ៦.១៧ម៉ែត្រ ននេះបើយោងតាមស្ថាប័ន Guinness World Records៕

ប្រភព : AFP ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner