ឆ្នាំក្រោយ Honda នឹងឈប់ផលិតម៉ូតូអាគុប ‘Super Cub’

តូក្យូ : ក្រុមហ៊ុន Honda Motor របស់ជប៉ុន និយាយថា ខ្លួននឹងបញ្ចប់ការផលិតម៉ូតូអាគុបខ្នាតតូច ឬ “Super Cub” ដែលមានសមត្ថភាពម៉ាស៊ីន ៥០សេសេ (50cc) ឬតិចជាងនេះនៅឆ្នាំ ២០២៥។

មូលហេតុដែល Honda សម្រេចចិត្តបែបនេះ គឺដោយសារតែតម្រូវការធ្លាក់ចុះខ្លាំងនៅលើទីផ្សារ ជាពិសេស Honda ពិបាកអភិវឌ្ឍម៉ាស៊ីនរបស់វា បំពេញតាមបទប្បញ្ញត្តិនៃការបំភាយឧស្ម័នថ្មី។

ម៉ូតូស៊េរី “Super Cub” ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៥៨ បានជួយធ្វើឱ្យម៉ូតូខ្នាតតូចពេញនិយមនៅក្នុងប្រទេសជប៉ុន។ កត្តាដែលនកត្តាដែលនាំឱ្យម៉ូតូស៊េរី “Super Cub” មានប្រជាប្រិយភាពរបស់ នោះគឺដោយសារតែងាយស្រួលជិះ និងសន្សំសំចៃតិច ជាពិសេសភាពធន់ និងរឹងមាំ។

ក្រុមហ៊ុន Honda បានផលិតម៉ូតូ Super Cub ច្រើនជាង ១០០លានគ្រឿង រួមទាំងម៉ាស៊ីនដែលមានសមត្ថភាពខ្ពស់ផងដែរ។

យ៉ាងណា ក្រុមហ៊ុន Honda និយាយថា ខ្លួននឹងឈប់ផលិតម៉ូតូ Super Cub នៅខែឧសភា ឆ្នាំ២០២៥ ហើយបញ្ចប់ការផលិតម៉ូតូខ្នាតតូចទាំងអស់តែម្តងនៅខែតុលាឆ្នាំដដែល ពោលគឺមួយខែមុនពេលស្តង់ដារការបំភាយឧស្ម័នដ៏តឹងរ៉ឹងចូលជាធរមាន។

ដោយឡែក ក្រុមហ៊ុនផលិតម៉ូតូមួយទៀតរបស់ជប៉ុន គឺ Suzuki ក៏កំពុងពិចារណា បញ្ចប់ការផលិតម៉ូតូ ដែលមានកម្លាំងម៉ាស៊ីនស្រដៀងគ្នានេះដែរ។ ហើយក្រុមហ៊ុនទាំងពីរក៏គ្រោងនឹងផ្តោតសំខាន់លើការផលិតយានជំនិះអគ្គិសនី៕

ប្រភព : NHK ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner