បណ្តុំអង្គការសង្គមស៊ីវិលបញ្ចូលក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង៦០នាក់ ប្រកាសគាំទ្រនិងជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ លោក ហេងសំណាង ប្រធានយុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល បានប្រកាសបញ្ចូលក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ជាង ៦០នាក់បន្ថែមទៀត ដែលភាគច្រើនប្រកបមុខរបរ អ្នករត់ផាស់អាប់ (Pass App) ដឹកជញ្ចូន ម្ចាស់អាជីវកម្ម សន្តិសុខ កម្មករ។ ពិធីប្រកាសខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំយុវ ជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិលជាច្រើនផ្សេងទៀត។
ក្រោយប្រកាសបញ្ចូលសមាជិក ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសង្គមស៊ីវិល ដឹកនាំដោយ លោក ហេង សំណាង បានធ្វើសេចក្តីថ្លែងការណ៍ប្តេជ្ញាគាំទ្រចូលរួមសកម្មភាពជាមួយរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ហ៊ុន ម៉ាណែត។ សមាជិកថ្មីដែលទើបនឹងប្រកាសញ្ចូលជាសមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរទាំងជាង ៦០នាក់ ភាគច្រើន ជាអតីតអ្នកមាននិន្នាការផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿលង់ និងសកម្មជន ក្រុមសមាគម និងអង្គការមួយចំនួនតូច ដែលតែងតែញុះញង់ និងបង្ហាញតែរូបភាពមិនល្អ នាំឱ្យខុសសីលធម៌សង្គម និងមិនរីកចម្រើនក្នុងការងារ។
តាមរយៈការចូលរួមជាសមាជិករបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ ពួកគាត់បានប្តេជ្ញា គាំទ្រ ចូលរួមរាល់នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ពិសេសក្នុងវិស័យអាទិភាពនានា ក្រោមដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចមានឱកាសចូលរួមចំណែកក្នុងការ រក្សាបាននូវ សិទ្ធសេរីភាព ការគាំពារ និងចូលរួមធ្វើសកម្មភាពបុព្វហេតុសង្គម ក្នុងការរក្សាបាននូវសុខសន្តិភាព និងអភិវឌ្ឃពិតប្រាកដ។ សមាជិករបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរអំពាវនាវដល់បណ្តាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បណ្តាលសមាគ អង្គការ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ជាពិសេសយុវជន ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវឱកាសអភិវឌ្ឃសង្គមរួមគ្នា និងបញ្ឍប់នូវការធ្វើសម្មភាពទាំងឡាយដែលមិនបានហុចប្រយោជន៍ជូនសង្គម៕
ដោយ៖ពលជ័យ