ការគម្រាមបំផ្ទុះគ្រាប់បែករំខានដល់ការបោះឆ្នោតនៅអាមេរិក
បរទេស ៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកត្រូវបានរំខាន នៅក្នុងរដ្ឋសមរភូមិ ជាច្រើន ដោយសារតែការគម្រាមកំហែងគ្រាប់បែក ជាបន្តបន្ទាប់ នេះបើតាម AP។
ការគម្រាមបំផ្ទុះគ្រាប់បែកនៅផ្នែកខ្លះនៃរដ្ឋ Arizona, រដ្ឋ Georgia និង Pennsylvania បានក្លាយជាការបោកបញ្ឆោត ប៉ុន្តែ ការជម្លៀសដោយបង្ខំ នៅកន្លែងបោះឆ្នោតមួយចំនួន នាំឲ្យមានការអូសបន្លាយពេលវេលា។
ការគម្រាមកំហែងនេះត្រូវបានគេរាយការណ៍ថា ក៏បានកើតមាននៅទីតាំងបោះឆ្នោត ក្នុងសង្កាត់ដែលមានផ្លូវរថភ្លើងក្រោមដី ឬ Metro ចំនួនបី នៅក្នុងទីក្រុង Atlanta រដ្ឋ Georgia ដែលមានអ្នកបោះឆ្នោតគាំទ្រខាងបក្សប្រជាធិបតេយ្យ យ៉ាងច្រើន។ ក្រៅពីនេះ ក៏មានគំរាម នៅការិយាល័យបោះឆ្នោត នៅក្នុងរដ្ឋ Pennsylvania ផងដែរ ។
អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា ការបោកបញ្ឆោត មិនបង្កគ្រោះថ្នាក់ដល់សាធារណជន ឬ ដល់ការបោះឆ្នោតនោះទេ។
FBI និយាយថា ការគំរាមកំហែងគ្រាប់បែកបោកបញ្ឆោតជាច្រើន នៅក្នុងរដ្ឋជាច្រើន ហាក់ដូចជាមានប្រភពចេញពីដែនអ៊ីមែល របស់រុស្ស៊ី។
គិតត្រឹមដល់ម៉ោង១០៖៣០នាទី ព្រឹកនេះ លោក Trump កំពុងតែនាំមុខលោកស្រី Harris ខណៈដែលអង្គបោះឆ្នោត ឬ អសនៈតាមរដ្ឋ ២៧០ ទើបអាចទទួលជ័យជំនះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត