រុស្ស៊ីឆ្លៀតធ្វើសមយុទ្ធជាមួយឥណ្ឌូណេស៊ី ទោះជាប់ដៃធ្វើសង្រ្គាមនៅអ៊ុយក្រែន

ហ្សាការតា ៖ កងទ័ពជើងទឹកឥណ្ឌូណេស៊ី និងរុស្ស៊ីកំពុងតាមដានលើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។

ពួកគេក៏កំពុង ធ្វើ សមយុទ្ធ រួមគ្នា ជា លើក ដំបូងផងដែរ ប៉ុន្តែ មន្ត្រី នៅ ទីក្រុង ហ្សាការតា បាន ទទូច ថា ននោះមិនមែន មាន ន័យ ថា ពួកគេពួកគេកំពុងចូលរួមជាមួយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននោះទេ។

ក្រសួងការពារជាតិឥណ្ឌូណេស៊ីនិយាយថា សមយុទ្ធយោធាជើងទឹកនេះ នឹងដំណើរការរហូតដល់ថ្ងៃសុក្រទី៨ ខែវិច្ឆិកា ក្នុងនោះក៏មាននាវាចម្បាំងចំនួន៧គ្រឿង។

មេបញ្ជាការកងនាវាចរឥណ្ឌូណេស៊ី លោក Denih Hendrata និយាយថា ប្រទេសរបស់លោកចង់ប្រកាសថា ឥណ្ឌូណេស៊ីនឹងមិននៅខាងនរណាម្នាក់ឡើយ ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។

សមយុទ្ធនេះកើតឡើងបន្ទាប់ពីប្រធានាធិបតី ឥណ្ឌូណេស៊ី លោក Prabowo Subianto បាន ធ្វើ ទស្សនកិច្ច នៅ រុស្ស៊ី កាលពី ខែកក្កដា មុន ចូលកាន់ តំណែង។

នាឱកាសនោះ បប្រធានាធិបតីឥណ្ឌូណេស៊ី និងរុស្ស៊ី បានយល់ព្រមពង្រឹងទំនាក់ទំនងទ្វេភាគី ប៉ុន្តែមិនបានបញ្ជាក់ថាតើមានអ្វីខ្លះនោះទេ។

យ៉ាងណា ឥណ្ឌូណេស៊ីបានប្រកាសក្តែងៗថាខ្លួននៅតែប្រកាន់គោល នយោបាយ ការ បរទេស មិន ចូល បក្ស សម្ព័ន្ធជាមួយប្រទេសដទៃជា យូរ មក ហើយ៕

ប្រភព ៖ AFP ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner