ស៊ីមបាវ៉េហាមប៉ូលិសប្រើទូរស័ព្ទ ពេលបំពេញកាតព្វកិច្ច

ហារ៉ារ៉េ ៖ ច្បាប់របស់រដ្ឋាភិបាលស៊ីមបាវ៉េ ដែលហាមឃាត់ប៉ូលិសប្រើទូរស័ព្ទនៅពេលធ្វើការ
បានចូលជាធរមានភ្លាមៗ។

ច្បាប់នេះ នឹងបញ្ជាឱ្យមន្ត្រីប៉ូលីសឈប់ប្រើឧបករណ៍ទំនាក់ទំនងឯកជនរបស់ពួកគេ នៅពេលបំពេញកាតព្វកិច្ច។

មន្រ្តីទាំងអស់ត្រូវតែប្រគល់ទូរស័ព្ទដៃរបស់ពួកគេទៅឱ្យអ្នកគ្រប់គ្រង នៅពេលពួកគេទៅដល់ការិយាល័យធ្វើការរបស់ពួកគេ តែអាចប្រើវាបានតែក្នុងអំឡុងពេលសម្រាកប៉ុណ្ណោះ។

មិនមានហេតុផលណាមួយត្រូវបានលើកឡើងប្រឆាំងនឹងការហាមឃាត់នេះទេ ប៉ុន្តែវាត្រូវបានគេជឿថា ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់អំពើពុករលួយក្នុងស្ថាប័នប៉ូលីស។

ច្បាប់នេះត្រូវបានដាក់ចេញប៉ុន្មានថ្ងៃបន្ទាប់ពីប៉ូលីសចរាចរណ៍ពីរនាក់ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានី ហារ៉ារ៉េ បន្ទាប់ពីវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ បានលាតត្រដាងទង្វើរបស់ពួកគេ ដែលបានទទួលយកសំណូកពីយានជំនិះសាធារណៈ។

ស្ថាប័នប៉ូលិសត្រូវបានគេមើលឃើញ ថា ស្ថិត ក្នុង ចំណោម ស្ថាប័ន ពុករលួយ បំផុត ក្នុង ប្រទេស ស៊ីមបាវ៉េ ដដោយសារតែប្រាក់ ខែ ទាប និង និងលក្ខខណ្ឌការងារមិនល្អ៕

ប្រភព ៖ BBC ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner