អេស្ប៉ាបញ្ចេញជំនួយ ១១ពាន់លានដុល្លារស្តារការខូចខាតក្រោយទឹកជំនន់

ម៉ាឌ្រីដ ៖ ប្រទេសអេស្ប៉ាញប្រកាសនឹងផ្តល់ថវិកាប្រហែល ១១ពាន់លានដុល្លារ ដើម្បីជួយស្ដារទីក្រុង Valencia ឡើងវិញ បន្ទាប់ពីទឹកជំនន់ភ្លាមៗបានវាយប្រហារក្រុងនេះកាលពីសប្តាហ៍មុន ប៉ុន្តែអាជ្ញាធរក្នុងតំបន់ចង់បានថវិកាលើសហ្នឹងបីដង។

សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ទឹកជំនន់ជាប្រវត្តិសាស្ត្រ និងមិនធ្លាប់មានក្នុងពេល ៥០ឆ្នាំ បង្កឡើងពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីក្រុង Valencia ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១១នាក់។

ទីភ្នាក់ងារឧតុនិយមរដ្ឋរបស់ប្រទេសអេស្ប៉ាញបាននិយាយកាលពីសប្តាហ៍មុនថា វាជាព្យុះភ្លៀងដ៏ខ្លាំងក្លាបំផុតសម្រាប់ទីក្រុង Valencia គិតចាប់តាំងពីឆ្នាំ ១៩៨៧។

កាលពីថ្ងៃសៅរ៍ សភាពាណិជ្ជកម្មទីក្រុង Valencia បានប៉ាន់ប្រមាណថា អាជីវកម្មរហូតដល់ ៤,៥០០ទីតាំងបានរងការខូចខាត ក្នុងនោះ ១,៨០០ទីតាំងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

បន្ថែមលើនេះ ទឹកជំនន់ក៏ បាន ប៉ះ ពាល់ ដល់ វិស័យ សេដ្ឋកិច្ច ជា ច្រើន ផ្សេងទៀត រួមមានទាំង កសិកម្ម ឧស្សាហកម្ម និង សេវាកម្ម ខណៈដែលការផលិតស្វ័យប្រវត្តិនៅតែជាឧស្សាហកម្មដ៏សំខាន់បំផុតរបស់ទីក្រុង Valencia។

យោងតាមរបាយការណ៍ពីមូលនិធិ Aon Spain ដែលជាមូលនិធិឯកជន ការពារ និងជួយដល់គ្រោះមហន្តរាយធម្មជាតិ បាននិយាយថា ការចំណាយប្រចាំឆ្នាំលើគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសអេស្ប៉ាញ ចន្លោះឆ្នាំ ២០១៦ និង ២០២១ រួមទាំងទឹកជំនន់ មានចំនួនចន្លោះពី ៩៤០លានដុល្លារ ទៅ ២.៥ពាន់លានដុល្លារ៕

ប្រភព ៖ AFP ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner