អ៊ីស្រាអែលបន្តវាយប្រហារលីបង់ ក្រោយការបោះឆ្នោតអាមេរិក

បរទេស៖ នៅក្រោយពេល១ថ្ងៃ ដែលសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតប្រធានាធិបតី ការវាយប្រហារថ្មីៗ នៅភាគខាងត្បូង ទីក្រុង Beirut បានកើតមានឡើង ពោលគឺបន្ទាប់ពីការព្រមានឲ្យជនស៊ីវិលជម្លៀស ពីសំណាក់អ៊ីស្រាអែល។

ការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ បានកើតនៅឡើង នៅប្រហែលមួយម៉ោង បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានអំពាវនាវឱ្យអ្នកស្រុក ក្បែរនឹងបន្ទាយ Hezbollah ចាកចេញ រួមទាំង ការចាកចេញពីទីតាំង នៅជិតអាកាសយានដ្ឋានអន្តរជាតិ របស់ប្រទេសលីបង់ ទៀតផង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ចំនួន៩លើក នៅភាគខាងត្បូង ទីក្រុង Beirut ដោយបានកំណត់គោលដៅ ទៅលើអ្វីដែលយោធាអ៊ីស្រាអែលបានចាត់ទុកថា ជាហេដ្ឋារចនាសម្ព័ន្ធរបស់ពួក ហេសបូឡា រួមទាំង មជ្ឈមណ្ឌលបញ្ជាការ និងឃ្លាំងអាវុធ ទៀតផង។

ក្រុម ហេសបូឡា បានចាប់ផ្តើមការវាយប្រហារឆ្លងព្រំដែន កម្រិតទាប លើអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស់ ដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួន បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ ប៉ុន្តែ បានវិវឌ្ឍន៍ទៅជាសង្រ្គាម កាលពីខែកញ្ញា បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣០៥០នាក់ហើយ នៅក្នុងប្រទេសលីបង់ នេះបើយោងតាមតួលេខ របស់ក្រសួងសុខាភិបាល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner