កូនសត្វក្រៀលចំនួន៩ក្បាលបានកើតនៅដែនជម្រកសត្វព្រៃលំផាត់

(ភ្នំពេញ)៖ក្នុងឆ្នាំ២០២៤ដែលគិតត្រឹម ខែតុលា គេបានរកឃើញកូនសត្វក្រៀល​ដែលជាសត្វក៏កម្ររបស់ពិភពលោកសរុប ចំនួន ៩ក្បាល បានកើតនៅក្នុងដែន​ជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថា ៖ ក្នុងរដូវ​កាល​បន្តពូជឆ្នាំ២០២៤នេះ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា​ដែនជម្រក​សត្វព្រៃលំផាត់បានធ្វើការយ៉ាងសកម្មក្នុងការអង្កេតតាមដានស្វែងរកសំបុករបស់សត្វក្រៀល និង ការការពារពិនិត្យតាមដានសំបុកពងកូនរបស់ពួកវានៅ ក្នុងដែនជម្រក​សត្វព្រៃនេះ។ជាលទ្ធផលគិតមកត្រឹមខែតុលាឆ្នាំ២០២៤ នេះក្រុមការងារយើងបាន​កត់​ត្រាសំបុករបស់សត្វក្រៀលចំនួន ៥សំបុកហើយ មាន កូនសរុបចំនួន ០៩ក្បាល​បានហើរចេញពីសំបុក ដោយជោគជ័យ ក្នុងអត្រា ១០០ភាគរយ ។

យោងតាមទិន្នន័យនេះបានបញ្ជាក់ឱ្យឃើញថាចំនួនសំបុកសត្វក្រៀលនៅដែនជម្រកសត្វព្រែដែលកំពុងអនុវត្តគម្រោងរេដបូកនេះមានចំនួនថេរបើប្រៀបធៀបទៅនឹងការរកឃើញឆ្នាំ២០២៣កន្លងមក។ទាំងនេះគេចាត់ទុកបានថាដែនជម្រកសត្វព្រៃលំផាត់​គឺជាទីជម្រកដ៏សំខាន់របស់សត្វក្រៀលក្នុងការគាំទ្រដល់ការរស់រានមានជីវិតក្នុងរដូវមិនបន្តពូជ និងក្នុងរដូវបន្តពូជ ។

សត្វក្រៀលគឺជាប្រភេទសត្វដែលកំពុងរងការគំរាមគំហែងក្នុងពិភពលោក ។ ទិន្នន័យ​ជំរឿននៅ ឆ្នាំ២០២៣-២០២៤ កម្ពុជាកត់ត្រាបានតែ១៧៨ក្បាលប៉ុណ្ណោះ។បច្ចុប្បន្ននេះក្រុមអភិរក្សសត្វក្រៀលក្រៀលកម្ពុជាបាននិងកំពុងធ្វើការអភិរក្សសត្វក្រៀលដែលមានវត្តមានទូទាំងប្រទេស៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner