សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ​និង​រដ្ឋបាលខេត្ត​ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ បុណ្យ​ឯករាជ្យជាតិ៩វិច្ឆិកា

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃ៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៤​នៅ​សាលប្រជុំសាលាខេត្តក្រោមការអញ្ជើញចូលរួមពី ឯកឧត្ដម អន ស៊ុម ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធ​សភា ឯកឧត្តម សេរី កុសល តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ រួមជាមួយថ្នាក់ដឹកនាំមន្ត្រី រាជការ កងកម្លាំង អាជ្ញាធរ យុវជន យ៉ាងច្រើនកុះករ។

ក្នុងឱកាសនេះឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកយកនូវអត្ថន័យសង្ខេបខ្លីនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ នេះ ផ្ដើមចេញពីសុឆន្ទៈស្នេហាជាតិ និងខឿន​មហាសាមគ្គីរបស់ខ្មែរក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះករុណាបរមរតនកោដ្ឋជាទីគោរព​សក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត៕


ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner