Starbucks នឹងបើកសាខានៅជិតព្រំដែនកូរ៉េខាងជើង

បរទេស ៖ ហាងកាហ្វេ Starbucks គ្រោងនឹងបើកទីតាំងថ្មី នៅជិតព្រំដែនរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃទី ២៧ ខែវិច្ឆិកា ពោលគឺនៅជាន់ទីពីរនៃកន្លែងសង្កេតការណ៍ Jogang ក្នុងទីក្រុង Gimpo ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ចម្ងាយប្រហែល ជាង១គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើង នេះបើយោងតាមសារព័ត៌មាន South China Morning Post ។

ហាងទំហំ១៣៦ ម៉ែត្រការ៉េ នឹងផ្តល់ឱ្យអតិថិជន នូវទិដ្ឋភាពនៃតំបន់ Kaepung ក្នុងខេត្ត North Hwanghae របស់ប្រទេសកូរ៉េខាងជើង។ ក្រៅពីនេះ ក៏មានឧទ្យាន Aegibong Peace Eco ដែលព័ទ្ធជុំវិញកន្លែងសង្កេតនោះ ហើយត្រូវបានទទួលស្គាល់ ជាតំបន់អភិរក្សបរិស្ថាននិងជាកន្លែងបង្កាត់ពូជសម្រាប់ប្រភេទសត្វ ដែលជិតផុតពូជទៀតផង។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងមានហាង Starbucks ប្រមាណ ១៩០០កន្លែង គិតត្រឹមឆ្នាំ ២០២៣ ដែលជាចំនួនច្រើនបំផុត លំដាប់ទីបួន ធៀបនឹងហាងកាហ្វេនានា នៅទូទាំងពិភពលោក នេះបើតាមកាសែត BusinessKorea។ Starbucks Korea បានរាយការណ៍ពីការលក់បាន ជាង២ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។

គម្រោងនៃការបើកសាខា ត្រូវបានធ្វើឡើង ចំពេលតានតឹង ក្នុងនោះ កូរ៉េខាងជើងទើបតែបំផ្ទុះ ផ្តាច់ផ្លូវភ្ជាបព្រំដែនកូរ៉េ ទាំងពីរទៀតផង នាពេលថ្មីៗនេះ ទៀតផង៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner