រដ្ឋបាលស្រុករលាប្អៀរបញ្ជូនទូកអុំ ៤គ្រឿងចុះទឹកដើម្បីឱ្យកីឡាករហ្វឹកហាត់ត្រៀមចូលរួមប្រកួតថ្នាក់ជាតិ

កំពង់ឆ្នាំងៈ ទូកអុំ ចំនួន ៤ នៅក្នុងស្រុករលាប្អៀរ បានរៀបចំធ្វើពិធីចុះទឹកដើម្បីឲ្យកីឡាករហ្វឹកហាត់ត្រៀមចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញក្នុងពេលខាងមុខ។ ពិធីខាងលើប្រារព្ធនៅក្នុងវត្តព្រែករាំង ភូមិព្រែករាំង ឃុំទឹករហូត ស្រុករលាប្អៀរដោយមានការអញ្ជើញពីលោកជំទាវ កែ ច័ន្នមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានបញ្ជាក់ថា ស្រុកមានទូកប្រណាំងចំនួន ៤គ្រឿង ប្រភេទទូកអុំ ។មានកីឡាករសរុបចំនួន ១៤៤នាក់(ស្រី ១៦នាក់  )ដែលនឹងត្រូវបញ្ជូនទៅចូលរួមប្រកួតថ្នាក់ជាតិនាពេលខាងមុខ ។ នៅថ្ងៃនេះ ក្នុងនាមអាជ្ញាធរស្រុករលាប្អៀរបាននាំយកនូវអំណោយមកជូន ដល់ក្រុមកីឡាករសម្រាប់ហ្វឹកហាត់មុនពេលទៅចូលរួមប្រកួត ។អំណោយទាំងនេះ បានមកពីព្រះអង្គ ច័ន្ទមុន្នី នៅវត្តតាសុត ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនលោកជំទាវ កែ ច័ន្ទមុនី និងឯកឧត្តម លោកជំទាវជាច្រើនរូប។

លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង មានប្រសាសន៍ថា ថ្ងៃនេះគឺជាការជួបលើកទី១ ហើយនឹង ជួបលើកទី២ នៅថ្ងៃទី ១២ខែវិច្ឆិកាខាងមុខក្នុងពេលដែល អាជ្ញាធរខេត្តរៀបចំជូនដំណើរដល់ក្រុមកីឡាទូកទូទាំងខេត្ត ។លោកជំទាវសង្ឃឹមថាទូកទាំង៤របស់ស្រុករលាប្អៀរ នឹងយកជ័យជម្នះឲ្យបាន៕
ដោយៈ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner