Biden ថានឹងផ្ទេរអំណាចឲ្យ Trump ដោយសន្តិវិធី និងរបៀបរៀបរយ
បរទេស៖ លោកប្រធានាធិបតីអាមេរិករៀបនឹងចប់អាណត្តិ Joe Biden បាននិយាយថា ការផ្ទេរអំណាចទៅឱ្យលោក Donald Trump នឹងដំណើរការដោយ «សន្តិភាព និងមានរបៀបរៀបរយ»។
ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឱ្យអ្នកគាំទ្ររបស់ លោកស្រី Kamala Harris សូមកុំចុះចាញ់ បន្ទាប់ពីការបរាជ័យ ខណៈដែលលោកបានសន្យាពី «ការផ្លាស់ប្តូរដោយសន្តិភាព និងរបៀបរៀបរយ» នៃអំណាច ទៅកាន់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ។
លោក Biden បាននិយាយ ក្នុងសុន្ទរកថាសាធារណៈដំបូងរបស់លោក ចាប់តាំងពីការចាញ់ឆ្នោតថ្នាក់ជាតិ ដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់គណបក្សប្រជាធិបតេយ្យរបស់លោកថា «កាលពីម្សិលមិញ ខ្ញុំបាននិយាយជាមួយប្រធានាធិបតីជាប់ឆ្នោត លោក Trump ដើម្បីអបអរសាទរគាត់ ចំពោះជ័យជម្នះរបស់គាត់ ហើយខ្ញុំធានាដល់គាត់ថា ខ្ញុំដឹកនាំរដ្ឋបាលទាំងមូលរបស់ខ្ញុំ ឱ្យធ្វើការជាមួយក្រុមរបស់គាត់ ដើម្បីធានាឱ្យមានការផ្លាស់ប្តូរ ដោយសន្តិភាព និងរបៀបរៀបរយ» ។
លោក Biden ក៏បានធានាដល់ប្រទេសប្រកបដោយសុចរិតភាព នៃប្រព័ន្ធបោះឆ្នោត ផងដែរ។ លោក Biden បានបន្តថា «ជាការបោះឆ្នោតស្មោះត្រង់ យុត្តិធម៌ ហើយវាមានតម្លាភាព ហើយវាអាចទុកចិត្តបាន ឈ្នះ ឬ ចាញ់»៕
ប្រភពពី scmp ប្រែសម្រួល៖ សារ៉ាត