រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីប្រារព្ធមីទ្ទីងរំលឹកខួបលើកទី៧១ ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ​ បានរៀបចំ​ប្រារព្ធមី​ទ្ទីង ដើម្បីរំលឹកខួបលើកទី៧១ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និង កំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤។ ពិធីខាងលើនេះ ប្រារព្ធធ្វើ​ឡើង​នៅវិមានឯករាជ្យខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមស៊ីវ រុនប្រធានក្រុម​ប្រឹក្សា​ខេត្តឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ត​ចូលរួមពីព្រះមន្រ្តីសង្ឃខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត  មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋចូលរួមប្រមាណជាង
៧ពាន់នាក់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងសុន្ទរកទៅកាន់ អង្គមិទ្ទិញ ដោយបានគូស
បញ្ជាក់ថាៈ ទិវាបុណ្យឯករាជ្យជាតិដែលបានធ្វើឡើងនាពេលនេះ បានសម្ដែងនូវការ ដឹងគុណទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់ កម្ពុជា ដណ្ដើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៍ពីអាណានិគមនិយមបារាំង នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច​ដ៏ថ្លៃថ្លា ឧត្ដុង្គឧត្ដម នៃព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តមសីហនុ ព្រះមហា​វីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរម​​រតនកោដ្ឋ ព្រះអង្គជាព្រះបិតាសន្តិភាព បានបង្រួបបង្រួម និងផ្សះផ្សាជាតិ ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណដ៏ភ្លឺថ្លាឈ្លាសវៃ របស់ព្រះអង្គដើម្បីជាតិនិងមាតុភូមិយើង។

បុណ្យឯករាជ្យជាតិកម្ពុជា ត្រូវបានបង្កើតឡើងដោយព្រះបាទ នរោត្តមសីហនុ ដែល​បានទាមទារឯករាជ្យភាពកម្ពុជាយ៉ាងពេញលេញពី ប្រទេសបារាំង មុនពេល​ដែល​កម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង ប្រទេសកម្ពុជាទាំងមូលបានស្ថិតក្រោម​ការ​​គ្រប់គ្រងរបស់បារាំងអស់រយៈពេល ៩០ឆ្នាំ ដែលរាប់ចាប់ពីឆ្នាំ ១៨៦៣ រហូត​ដល់ឆ្នាំ ១៩៥៣ កម្ពុជា បានឯករាជ ពេញបរិបូរណ៌ ដោយសារព្រះរាជកិច្ច របស់​សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពល​និងព្រះបញ្ញាញាណបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យ ឲ្យប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យ នៅថ្ងៃ៩ខែវិច្ឆិកា ឆ្នាំ១៩៥៣  វីរភាពដ៏អង់អាចក្លាហាននេះ គឺជាគម្រូដ៏ល្អដល់កូន​ខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និង អភិវឌ្ឍន៍ជាតិឲ្យកាន់តែ​មានការ​រីក​ចម្រើនទៅថ្ងៃអនាគត។

ចុងបញ្ចប់នៃការប្រារព្ធពិធីអង្គមិទ្ទិញខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ៩វិច្ឆិកា
ក៏មានការលែងសត្វព្រាបនិងបង្ហោះពើតប៉ោងដែលជានិមិត្តរូប នៃឯករាជ្យជាតិ និងសន្តិភាពផងដែរ៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner