ឯកឧត្តម លី កុសល ៖ កីឡាជាតិលើកទី៤នេះ កីឡាករកីឡាការិនីវវិឌ្ឍសមត្ថភាពរីកចំរើនខ្លាំង

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា មានប្រសាសន៍ថា កីឡាជាតិលើកទី៤ និងកីឡាជនជនពិការលើកទី២ សម្រាប់កីឡាវាយសី គឺបានបញ្ចប់ទៅដោយរលូននិងជោគជ័យបំផុត ទាំងកីឡាវាយសីជនមានពិការភាពផងដែរ។

ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម ឧត្តម សេនីយ៍ឯក លី កុសល ថ្លែងបញ្ចាក់ ក្រោយបញ្ចប់ពិធីបិទ កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាទីលានកីឡាវាយសី ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម ប្រធានសហព័ន្ធ បានថ្លែងបញ្ចាក់ទៀតថា ការប្រកួតកីឡាជាតិលើកទី៤នេះ គឺអ្វីៗទាំងអស់បានប្រព្រឹត្តិទៅដោយរលូនទាំងចំនួនរាជធានីខេត្ត និងក្រសួងក៏កើន ពិសេស មន្រ្តីបច្ចេកទេសចៅក្រមអាជ្ញាកណ្តាលក៏បានបំរើរការងារប្រកបដោយស្តង់ដារល្អប្រសើរ គ្មានការតវ៉ាពីសំណាក់គ្រូបង្វឹក និងកីឡាករកីឡាការិនីអំពីកំហុសបច្ចេកទេសដែលបង្កដោយអាជ្ញាកណ្តាលចៅក្រមឡើយ។

ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ទៀតថា បើយើងក្រឡេកទៅមើលពីសមត្ថភាពកីឡាករកីឡាការិនីវិញ ទាំងជម្រើសជាតិ និងកីឡាករកីឡាការិនីមកពីបណ្តាលក្លឹបរាជធានីខេត្ត គឺសមត្ថភាពការប្រកួតប្រជែងខ្ពស់លេចធ្លោខ្លាំងដែលបង្ហាញឱ្យឃើញថា ពួកគេមានការរីកចំរើនទាំងសមត្ថភាព និងបច្ចេកទេស ខណៈដែលបច្ចុប្បន្ននេះ សហព័ន្ធបានជម្រុញលើកទឹកចិត្តយ៉ាងខ្លាំងទៅកាន់បណ្តាលក្លឹបក្រោមចំណុះ ដោយមានការបណ្តុះបណ្តាលតាមរយៈវគ្គ ខ្លីៗជាបន្តបន្ទាប់ទៅកាន់គ្រូបង្វឹក ។

ឯកឧត្តម បានចាត់ទុកព្រឹត្តិការណ៍កីឡាជាតិនេះ បានរួមចំណែកយ៉ាងខ្លាំងក្នុងការបំផុសទាក់ទាញយុវជនមកចូលរួមលេងកីឡាវាយសី ជៀសឆ្ងាយពីគ្រឿងញាន និងអំពើរឧបាយមុខផ្សេងៗ ដោយយកកីឡាវាយសី ជាការពង្រឹងសុខភាពឱ្យរឹងមាំ ។ ជាមួយនិងការផុសផុលនៃការរីករាលដាលច្រើននៃចំនួនក្លឹបវាយសីឯកជន និងក្លឹបវាយសីក្រោមចំណុះរបស់សហព័ន្ធ ឯកឧត្តម អះអាងថា ធនធានកីឡាវាយសីយុវជនវ័យក្មេងត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងចម្រាញ់បានធនធានល្អៗច្រើន ដើម្បីដណ្តើមមេដាយជូនជាតិ។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម លី កុសល ប្រធាន សហព័ន្ធកីឡាវាយសីកម្ពុជា ក៏បានសុំណូមពរទៅកាន់ក្រសួងអប់រំយុវជននិងកីឡាដែលជាអាណាព្យាបាលគ្រប់គ្រងខាងកីឡានេះ សូមពិនិត្យមើលឧបត្ថម្ភគាំទ្រអ្វីដែលជាតម្រូវការភាពចាំបាច់របស់សហព័ន្ធសម្រាប់ហ្វឹកហាត់មានដូចជា៖ គ្រប់សី រកែត ស្បែកជើងជាដើម ព្រោះឧបករទាំងអស់នេះ សហព័ន្ធកំពុងមានការខ្វះខាតច្រើន សម្រាប់ឱ្យកីឡាករកីឡាការិនីជម្រើសជាតិហ្វឹកហាត់។

ជាមួយគ្នានោះ ឯកឧត្តម ប្រធានសហព័ន្ធ បានអំពាវនាវដល់យុវជយុវនារីដែលមិនទាន់ចូលជាកីឡាករកីឡាការិនីវាយសីផ្លូវការក៏ដោយ សូមហ្វឹកហ្វឺនទាំងអស់គ្នា បង្កើតសាមគ្គីភាព និងភារភាពជាមួយគ្នា ទទួលបាននូវសុខភាព ប្រាជ្ញាឆ្លាតវៃ សាកសមជាពលរដ្ឋមានកម្លាំងកាយមាំមួន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត។

យោងតាម របាយការណ៍ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់ថា ការប្រកួតកីឡាវាយសីនៃកីឡាជាតិ ២០២៤នេះ មានប្រតិភូកីឡាចូលរួមសរុប ១៩៥នាក់ ក្នុងនោះប្រតិភូគ្រូបង្វឹក ៤៦នាក់ កីឡាករ ១២២នាក់ និងកីឡាការិនី ៥៣នាក់មកពី៣ក្រសួង និងរាជធានីខេត្តចំនួន១៣ ។

ការប្រកួតកីឡាវាយសីដំណើរការរយៈពេល៤ថ្ងៃពីថ្ងៃទី០៤-០៨ ខែវិច្ឆិកា នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានវិញ្ញាសាចំនួន៧ ក្នុងនោះវាយទោល បុរស-នារី វាយគូបុរស-នារី វាយចម្រុះ វាយក្រុមបុរស និងវាយក្រុមនារី ៕

ថតដោយ ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner