កាសែតឥណ្ឌា​ The Sunday Guardian៖ រដ្ឋបាលចូបៃឌិនសហរដ្ឋអាមេរិក នៅពីក្រោយគម្រោងការណ៍បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា

ភ្នំពេញ៖ កាសែតឥណ្ឌា​ The Sunday Guardian បានចុះផ្សាយអត្តបទមួយដោយទម្លាយថា រដ្ឋបាលបៃឌិនរបស់សហរដ្ឋអាមេរិក នៅពីក្រោយគម្រោងការណ៍បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា

កាសែតមួយនេះទម្លាយទៀតថា គម្រោងផែនការធ្វើរដ្ឋប្រហារនៅកម្ពុជា បានកើតឡើងតាមរយៈមូលនិធិរបស់លោក​ George Soros និងអង្គការ Open Society Foundations(OSF) ផ្អែកលើភស្តុតាងឯកសារបែកធ្លាយដែលពួកគេទទួលបាន។

និពន្ធនាយកនៃកាសែតមួយនេះ បានទាញសេចក្តីសន្និដ្ឋាន ដោយយោងតាមខ្លឹមសារផ្ញើសារតាម email របស់សកម្មជននៃអតីតគណបក្សប្រឆាំង, សកម្មភាពនៃបណ្តាអង្គការសង្គមស៊ីវិលដែលមានទំនាក់ទំនងនឹងមន្ត្រីរបស់បៃឌិននៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសកម្មភាពដោយប្រយោលនានាទៀតនៃមូលនិធិរបស់លោក George Soros និងអង្គការ Open Society Foundation(OSF) នៅក្នុងការផ្តល់ថវិការក្រោមរូបភាពគម្រោងនានា ជាពិសេសគម្រោងស្តារលទ្ធិប្រជាធិបតេយ្យនៅអាស៊ី ជាពិសេសបានទាញឧទារហរណ៍នៃគម្រោងចលនាបះបោរដ៏ជោគជ័យនៅប្រទេសបង់ក្លាដេសនាពេលថ្មីៗនេះ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃការចុះផ្សាយរបស់កាសែតThe Sunday Guardian:
https://sundayguardianlive.com/top-five/biden-administration-backed-organisations-plotting-colour-revolution-in-cambodia

ads banner