ជនជាតិ ដើមភាគតិច នៅ មណ្ឌលគិរី នៅតែរក្សាចិញ្ចឹមជ្រូកកណ្តុររបស់ដូនតា ដើម្បី រកចំណូលបន្ថែមសម្រាប់គ្រួសារ

(ភ្នំពេញ)៖ ជ្រូកកណ្តុរ ត្រូវបានប្រជាពលរដ្ឋ ដែលជាជនជាតិ ដើមភាគតិច ពូនង រស់នៅខេត្តមណ្ឌលគិរីបានប្រកាន់ខ្ជាប់ចិញ្ចឹមតាំងតែពីដូនតាមក និងវាក៏ជាប្រភេទជ្រូកងាយចិញ្ចឹមអាច រកប្រាក់ចំណូល សម្រាប់ ផ្គត់ផ្គង់ គ្រួសារ ដោយសារ វាសម្បូរទីផ្សារ នាពេល បច្ចុប្បន្ន។

ជ្រូកប្រភេទនេះគេឃើញចិញ្ចឹមច្រើនតែកសិកររស់នៅតាមតំបន់ព្រៃភ្នំដូចជាមណ្ឌលគិរី និងពលរដ្ឋរស់នៅតាមខ្នងភ្នំគូលែន ខេត្តសៀមរាបជាដើម។

ជ្រូកកូនកាត់ ឬជ្រូកកណ្តុរ ជាទូទៅគឺមានច្រមុះស្រួច ជើងតូច ត្រចៀកតូច សណ្ឋាន ដូចជ្រូកព្រៃ និង មាន សាច់ និង ស្បែក មិន សូវសំបូរខ្លាញ់។

អ្នកស្រី ហេង ស្រីណាត កសិករ ចិញ្ចឹមជ្រូកនៅ ភូមិពូតាំង សង្កាត់ រមនា ក្រុង សែនមនោរម្យ ខេត្ត មណ្ឌលគិរីបានឱ្យដឹងថា៖ ជ្រូកកកណ្ដុរ គឺជាប្រភេទសត្វជ្រូកពលរដ្ឋជនជាតិភាគតិចពូនងចូលចិត្តចិញ្ចឹមតាំងតែពីបុរាណ តៗគ្នារៀងរហូតមក។បច្ចុប្បន្ន សត្វជ្រូកមាឌតូចល្អិតៗទាំងនេះ កំពុងមានការពេញនិយមចិញ្ចឹម តាម លក្ខណៈទ្រង់ទ្រាយតូចៗ ដោយសារវាមានទីផ្សារច្រើនជាងមុន។ម្ល៉ោះហើយវាបាន ជំរុញឲ្យការចិញ្ចឹមជ្រូកប្រភេទនេះ ក៏មានការកើនឡើង ដោយក្នុងនេះភាគច្រើនពួកគេចិញ្ចឹមតាមលក្ខណៈគ្រួសារនៅឡើយទេ ពោលគឺមិនទាន់មានការចិញ្ចឹមបែបកសិដ្ឋានធំនោះឡើយ។

ស្រ្តីរូបនេះបានប្រាប់ដែរថា៖”ជ្រូកកណ្តុរតូច ខ្លួន ខ្លី ធ្ងន់ ផ្តល់ផល កម្រៃខ្ពស់ ។សម្រាប់មុខម្ហូបដែលគេនិយមចម្អិនរួមមាន ជ្រូកខ្វៃ ឬអាំង អាំងអំពិលម្ទេសទាំងស្បែក ឆាក្តៅ សម្លរម្ជូរគ្រឿង និង ធ្វើម្ហូបផ្សេងទៀតបានតាមតម្រូវការ។

លោក មុន្នី ប៊ុនសែន អនុប្រធានគណៈកម្មការសហគមន៍ជនជាតិភាគតិចពូនងនៅភូមិពូតាំង សង្កាត់រមនា បានប្រាប់ថាជ្រូកកណ្តុរគឺស្ថិតនៅក្នុងចំណោមគោលដៅចំណីអាហារដែលភ្ញៀវទេសចរចូលចិត្តបរិភោគ ។កាលបើពួកគេមកដល់ទីកន្លែងនេះតែងសួររកហើយដើម្បីទិញទុកបរិភោគជាលក្ខណៈគ្រួសារ ឬជាលក្ខណៈមិត្តភក្តិ។ដោយារសាច់ជ្រូកកណ្តុរមានរស់ជាតិឆ្ងាញ់ជាងជ្រូកដទៃទៀត។

អនុប្រធាសហគមន៍រូបនេះបានបញ្ជាក់ប្រាប់ថា តម្លៃជ្រូកកណ្តុរជាទូទៅគឺថ្លៃជាងជ្រូកដទៃទៀតក្នុងនេះដូចជាតម្លៃសាច់ជ្រូករស់ធម្មតាដាមួយគីឡូក្រាម៧ទៅ៩ពាន់រៀល តែសម្រាប់ជ្រូកកណ្តុររស់តម្លៃមួយគីឡូក្រាម១២០០០រៀល។

លោកបាននិយាយថា ៖ ជ្រូកកណ្តុរគឺជាជ្រូកដូនតារបស់ជនជាតិដើមភាគតិចនៅទីកន្លែងនេះពោលគឺមិនបានយកមកពីទីកន្លែងផ្សេងនោះទេ។កាលដើមឡើយជនជាតិដើមភាគតិចពូនងបានយកជ្រូកព្រៃមកបង្កាត់ជាមួយជ្រូកស្រុក ហើយក៏បានក្លាយជាជ្រូកកណ្តុរបន្សល់ទុករហូតដល់សព្វថ្ងៃ។សម្រាប់ចំណីអាហាររបស់ជ្រូកនេះគឺដើមឡើយគេតែងតែលែងវាតាមធម្មជាតិ តែបច្ចុប្បន្នមនុស្សកាន់តែច្រើនឡើងបងប្អូនជនជាតិដើមភាគតិចខ្លះចិញ្ចឹមបែបលែងខ្លះទៀតដាក់ទ្រុងដោយហាន់ដើមចេញលាយជាមួយកន្ទក់ឱ្យវាស៊ី ឬ ចំណីផ្សេងពីនេះដែលជាលក្ខណៈធម្មជាតិ។

លោក មុន្នី ប៊ុនសែន បានប្រាប់ឱ្យដឹងបន្ថែមថាជ្រូកកណ្តុរបើចិញ្ចឹមកូនលក់គឺប្រើពេលយូរផងដែរពោលគឺចាប់ពី៥ទៅ៦ខែ ទើបបានលក់ ដោយសារតែវាមានទំហំខ្លួនតូច ម្ល៉ោះហើយត្រូវការចិញ្ចឹមយូរបន្តិចទើបអាចចាប់លក់បាន។

ជ្រូកនេះជាទូទៅទម្ងន់ចាប់ពី៤០ទៅ៥០គីឡូក្រាមគេចាប់លក់ហើយ។ជ្រូកកណ្តុរបើចិញ្ចឹមពេញទីគឺ៦០គីឡូក្រាមគឺវាអស់ធំហើយ។សម្រាប់ការលក់កាលពីមុនគេលក់ម៉ៅដោយជ្រូកមួយក្បាលមានទម្ងន់ប្រមាណ១៥គីឡូក្រាមតម្លៃច្រើនបំផុត២០ទៅ៣០ម៉ឺនរៀល។សម្រាប់បច្ចុប្បន្ន សហគមន៍ របស់ លោក ចិញ្ចឹម ប្រមាណ៥០គ្រួសារជាង។

ដោយឡែកទាក់ទិនក្នុងរឿងនេះលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថាពូជជ្រូក កណ្តុរ កំពុងចែកចាយចិញ្ចឹមទាំងនៅសហគមន៍ជនជាតិដើម ភាគតិច និងការចែកចាយលក់តាមបណ្តាលខេត្តនានាមានចំនួនជិត ១០ភាគរយ នៃ ចំនួនពូជជ្រូកស្រុកនៅកម្ពុជា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner