Elon Musk កើនទ្រព្យសម្បត្តិ ៧០ពាន់លានដុល្លារ ក្រោយ Trump ឈ្នះឆ្នោត

វ៉ាស៊ីនតោន ៖ ទ្រព្យសម្បត្តិសរុបរបស់លោក Musk ត្រូវបានគេរាយការណ៍ថា បានកើនឡើងលើស ៣០០ពាន់លានដុល្លារជាលើកដំបូង ក្នុងរយ:ពេលពីរឆ្នាំចុងក្រោយ ពោលគឺកើនឡើង ៧០ពាន់លានដុល្លារបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។

ការកើនឡើងទ្រព្យសម្បត្តិនេះ កើតចេញពីការវិនិយោគរបស់លោក Elon Musk ដែលបានចំណាយដល់ទៅ ៤៤ពាន់លានដុល្លារ ដើម្បីទិញបណ្តាញសង្គម Twitter ដែលឥឡូវនេះប្តូរឈ្មោះថា X និងចាយអស់ ១៣០លានដុល្លារទៀត ដើម្បីជួយឱ្យលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។

ទន្ទឹមគ្នា តម្លៃមូនធនទីផ្សាររបស់ក្រុមហ៊ុន Tesla ក៏បានកើនឡើងលើសពី ១ពាន់លានដុល្លារផងដែរ គិតត្រឹមចុងសប្តាហ៍មុន ហើយការហក់ឡើងដ៏ខ្ពស់បែបនេះកើតឡើង បន្ទាប់ពីលោក Donald Trump ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក។

លោក Elon Musk នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Tesla ដោយកាន់កាប់ភាគហ៊ុនសរុប ១៣ភាគរយ ដែលមានតម្លៃសរុបប្រហែល ១៣០ពាន់លានដុល្លារ។

ទោះបីជាយ៉ាងណា តម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ Tesla នៅតែទាបជាង ២៥% នៃតម្លៃភាគហ៊ុនដែលធ្លាប់កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងចំនួន ៤១៥ដុល្លារក្នុងមួយហ៊ុនកាលពីចុងឆ្នាំ២០២១ នៅពេលដែលទ្រព្យសម្បត្តិសរុបរបស់លោក Musk កើនឡើងដល់ ៣២០ពាន់លានដុល្លារ៕

ប្រភព៖ CNBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner