ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងលើកទី២ « The 2nd Joint Coordinating Committee » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

(ភ្នំពេញ)៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោងលើកទី២ « The 2nd Joint Coordinating Committee » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលមានការអញ្ជើញចូលរួមពីសមាសភាពតំណាងនាយកដ្ឋានពាក់ព័ន្ធនានានៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក៏ដូចជាសមាសភាពតំណាងអង្គភាពពាក់ព័ន្ធមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារជាតិនៃកម្ពុជា និងតំណាងស្ថានទូតជប៉ុន ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ទីភ្នាក់ងារ JICA កណ្ដាល និងក្រុមការងារ JICA នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រផងដែរ។

កិច្ចប្រជុំនេះស្ថិតក្នុងគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ក្នុងគោលបំណងធ្វើឱ្យសន្តិសុខសាយប័រនៃសង្គមឌីជីថលរបស់កម្ពុជាមានភាពធន់ខ្ពស់តាមរយៈសកម្មភាពធំៗចំនួន៣៖ (១) លើកកម្ពស់សមត្ថភាពនៃអង្គភាពនិងស្ថាប័ននានាក្នុងប្រទេសក្នុងការឆ្លើយតបទៅនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ (២) បង្កើនភាពធន់នៃសន្តិសុខសាយប័ររបស់ស្ថាប័ននិងអង្គភាពនានារបស់រាជរដ្ឋាភិបាល ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និង (៣) កត់សម្គាល់គោលនយោបាយនិងច្បាប់សំខាន់ៗទាក់ទងនឹងសន្តិសុខសាយប័រសម្រាប់រាជរដ្ឋាភិបាលរៀបចំនិងអនុម័ត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner