ឆ្នាំនេះខេត្តកំពង់ឆ្នាំងមានទូកង ២៦ទូក និងកីឡាករជាង១.៥០០នាក់ មកចូលរួមប្រកួតនៅភ្នំពេញ

កំពង់ឆ្នាំង៖ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុកនៅរាជធានីភ្នំពេញឆ្នាំ២០២៤ នេះ​ ខេត្តកំពង់​ឆ្នាំង​មានទូកងចំនួន២៦ទូក និងកីឡាករកីឡាការិនីជាង១.៥០០នាក់​មក​ចូលរួមប្រកួតនៅរាជធានីភ្នំពេញ។

ក្នុងឱកាសសំណេះសំណាល និងនាំយកអំណោយគ្រឿង​ឧបភោគ​បរិភោគ ព្រមទាំងជូនដំណើរកីឡាករខេត្តកំពង់ឆ្នាំងកាលពី​ព្រឹកថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ក្រុមកីឡាករ​កីឡាកា​រិនីទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ កុំផឹកគ្រឿងស្រវឹង ។ការរស់នៅរួមគ្នារយៈពេល៧ថ្ងៃនេះ ត្រូវចេះសាមគ្គីភាព  កុំប្រចាំ និងមើលបំណាំគ្នា ហើយត្រូវចាត់ទុកដូចជាបងប្អូនតែមួយ។

ក្នុងពិធីជូនដំណើរដែលប្រារព្ធនៅវត្តកំពង់ត្រឡាចក្រោម ឃុំកំពង់​ត្រឡាច ស្រុកកំពង់ត្រឡាច ​ខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងឱ្យដឹងថា ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង​បានបញ្ជូន​ទូកចំនួន ២៦ទូក និងកីឡាករកីឡាការិនី​ចំនួន ១.៥១៦នាក់ (ស្រី១១៥នាក់)។ ចំណែកអំណោយដែលប្រគល់នៅថ្ងៃនេះមាន ខោក្បិន អាវ មួក ១.៥១៦ឈុត ,អង្ករជាង ៥តោន ភេសជ្ជៈ៧៨កេស ទឹកសុទ្ធ ២៦០កេស ទឹកត្រី២៦កេស ទឹកស៊ីអ៊ីវ២៦កេស និងថវិកា៥៧លានរៀល ដែលបានមកពី ឯក​ឧត្តម ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និងព្រះធម្មវនរាសី ច័ន្ទ មុន្នី រួមនិងសប្បុរសជនជាច្រើន​ទៀត៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner