ក្រសួងការបរទេស រៀបចំសិក្ខាសាលាស្ដីពី «បច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ច សម្រាប់មន្រ្តីការទូតកម្ពុជា»
(ភ្នំពេញ)៖ ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាស្ដីពី «បច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ច សម្រាប់មន្រ្តីការទូតកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ តំណាងរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេស មន្រ្តីការទូត និងវាគ្មិនកិត្តិយស ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជិត ២០០នាក់ នៅសណ្ឋាគារ Hyatt Regency Phnom Penh ។
សិក្ខាសាលានេះមានគោលបំណងចែករំលែកព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ចកម្ពុជាលើវិស័យសំខាន់ៗ ក៏ដូចជាពង្រឹង និងពង្រីកការយល់ ដឹងរបស់មន្ត្រីការទូត ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រ និងគោលនយោបាយសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា សំដៅបង្កើនប្រសិទ្ធភាព ក្នុងការទាក់ទាញដៃគូពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដែលមាន សក្ដានុពលនៅបរទេស ៕
ដោយ ៖ សួង ពិសិដ្ឋ