Biden ជួប Trump នៅសេតវិមាន

បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានវិលត្រឡប់ទៅកាន់សេតវិមានវិញ ហើយត្រូវបានស្វាគមន៍ ដោយប្រធានាធិបតី Joe Biden កាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃការប្រគល់អំណាច តាមទម្លាប់។

លោក Biden បាននិយាយថា «យើងកំពុងទន្ទឹងរង់ចាំ ការផ្លាស់ប្តូរដ៏រលូន ដូចដែលយើងធ្លាប់បាននិយាយ។ ធ្វើអ្វីៗគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីឱ្យប្រាកដថា អ្នកមានអ្វីដែលអ្នកត្រូវការ ហើយយើងនឹងមានឱកាសនិយាយ អំពីកិច្ចការមួយចំនួន សូមស្វាគមន៍មកវិញ Trump »។

លោក Trump បានឆ្លើយតបវិញថា «អរគុណ អ្នកខ្លាំងណាស់ នយោបាយគឺពិបាក។ ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរដែលរលូន អាចទទួលបាន ហើយខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងណាស់ Joe»។

បើតាមលេខាធិការសារព័ត៌មានប្រចាំនៅសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយថា កិច្ចប្រជុំនេះ មានរយៈពេលប្រហែល ពីរម៉ោង។

លោកស្រីបានបន្ថែមថា ប្រធានាធិបតី Biden និងប្រធានាធិបតីជាប់ឆ្នោត បានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខជាតិ និងគោលនយោបាយ ក្នុងស្រុកសំខាន់ៗ។ កិច្ចប្រជុំនេះ គឺជាការគួរសម តាមប្រពៃណី ដែលផ្តល់ជូនដោយប្រធានាធិបតី ដែលត្រូវចាកចេញ៕

ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner