កងទ័ពឥណ្ឌូណេស៊ី-អូស្ត្រាលី២,០០០នាក់ធ្វើសមយុទ្ធរួមគ្នា

បរទេស៖ កាលពីថ្ងៃពុធ ទាហានប្រទេសឥណ្ឌូណេស៊ី និងអូស្ត្រាលី ជាង២,០០០នាក់បានធ្វើសមយុទ្ធយោធារួមគ្នា បន្ទាប់ពីសម្ព័ន្ធមិត្តទាំងពីរ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ដោយសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ ដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

សមយុទ្ធ រយៈពេល ៤ ថ្ងៃ ដែលមានឈ្មោះថា Keris Woomera នៅលើកោះសំខាន់របស់ឥណ្ឌូនេស៊ី Java រួមមាន លំហាត់អាកាស ផ្លូវគោក សមុទ្រ និងតាមអ៊ីនធឺណិត នៅក្នុងអ្វី ដែលរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានហៅថា «សមយុទ្ធដ៏ធំបំផុតដែលអូស្ត្រាលី ធ្វើនៅខាងក្រៅប្រទេស នៅឆ្នាំនេះ»។

រថក្រោះ កប៉ាល់ យន្តហោះចម្បាំង យានចុះចត ឧទ្ធម្ភាគចក្រវាយប្រហារ និងបុគ្គលិកយោធាប្រហែល ២,០០០នាក់បានចូលរួម ក្នុងសមយុទ្ធបាញ់គ្រាប់ពិតផងដែរ។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានហៅកិច្ចព្រមព្រៀងសន្តិសុខថ្មី ដែលបានចុះហត្ថលេខា កាលពីខែសីហាថាជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ» សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner