ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង៖ កីឡាករ ត្រូវរក្សាភ្ជាប់នូវសាមគ្គីភាពមិត្តភាពនៅក្នុងក្រុមឱ្យបានល្អ ដើម្បីដណ្តើមយកជ័យជម្នះ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ឯកឧត្ដម ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹក បានអញ្ជើញជួប សំណេះសំណាល និងលើកទឹកចិត្ត ដល់កីឡាករទូក ង ទៀ វិញ នាគ សែន ជ័យ រស្មីចន្ទ្រា មុនចូលរួមប្រណាំងប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក និងសំពះព្រះខែ អកអំបុក នាព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្ដម ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង បានលើកទឹកឱ្យកីឡាករទូក​ ​ង ទាំងអស់ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងនាមជាកងទ័ពជើងទឹក ដែលមានប្រវត្តិជាអ្នកចម្បាំងដ៏អង់អាចក្លាយហានផ្នែកធ្វើសឹកសង្រ្គាមនៅលើទឹកតាំងពីសម័យបុរាណកាលមក។ ពេលប្រណាំងត្រូវសម្រួចយកចិត្តទុកដាក់តែមួយ គឺ ប្រឹងប្រែងប្រណាំងដើម្បីអង្គភាព ធ្វើយ៉ាងណា ដណ្តើមយកជ័យជម្នះ និងលើកកិតិ្តយស ជូនអង្គភាពស្ថាប័នកងទ័ពជើងទឹកទាំងមូល។

ឯកឧត្ដម ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង បានបន្ថែមទៀត កីឡាករកងទ័ពជើងទឹក គឺជាទាហ៊ាន អញ្ជឹងត្រូវតែមានវិន័យល្អ គោរពពេលវេលា និងម៉ោងប្រកួតឱ្យបានច្បាស់លាស់ ពិសេស ត្រូវសំរាកហូបចុកឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានថាមពល ប្រណាំងប្រជែងដោយសក្កានុពល។ ទន្ទឹម ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានក្រើនរំលឹកដល់កីឡាករ ចំណុះទូក ទៀ វិញ នាគ សែនជ័យ ត្រូវរក្សាឱ្យបាននូវការរួមរួមសាមគ្គីភាព មិនត្រូវមានបញ្ហាជំលោះនៅក្នុងក្រុម ឬក៏ភាពអសកម្មអ្វី ដែលបង្កផលប៉ះពាល់ដល់ស្មារតីកីឡាករដូចគ្នាឡើយ ព្រោះយើងជាកីឡាប្រណាំងជាក្រុម បើបែកបាក់សាមគ្គីភាពតែមនុស្សម្នាក់ និងនាំឱ្យក្រុមទាំងមូលធ្វើមិនបានល្អឡើយ ហើយក៏មិនទទួលបានជ័យជម្នះដូចការរំពឹងទុក។ជាមួយគ្នានោះ ឯកឧត្តម ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង ក៏បានសង្កត់ធ្ងន់ ឱ្យកីឡាករ យកចិត្តទុកដាក់ខ្ពស់ ចំពោះការប្រណាំង ប្រឹងប្រែងឱ្យស្នើដៃគ្នា កុំបន្ថយល្បឿន ត្រូវបន្ថែមល្បឿនឆ្ពោះទៅមុនជានិច្ច ទោះបីលទ្ធផលឈ្នះឬចាញ់ក្នុងជុំយ៉ាងណាក្តី ព្រោះការប្រណាំងគណៈកម្មការឱ្យពិន្ទុគិតលើថេរៈវេលា ទូកមានវិនាទីតិចនិងទទួលបានជ័យជម្នះ។ ទន្ទឹម និងនោះ ឯកឧត្តម បានជូនពរឱ្យកីឡាករ ទូក “ង” ទៀ វិញ នាគ សែនជ័យ រស្មីចន្ទ្រា ធ្វើបានល្អ ក្នុងការប្រណាំង នាំយកនូវជ័យជម្នះជូនបញ្ជាការរដ្ឋានកងទ័ពជើងទឹក៕

ថត ដោយ ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner