ថ្នាំញៀនមេតំហ្វេតាមីន៩តោន ត្រូវបានរឹបអូសនៅប្រទេសទួកគី ក្នុងរយៈពេលពីរសប្តាហ៍

បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមមន្ត្រីទួកគីបានរឹបអូស នូវថ្នាំញៀនមេតំហ្វេតាមីន ជិត៩តោន ដោយពាក់កណ្តាលនៃចំនួននេះ ត្រូវបានរឹបអូស នៅឯព្រំដែនអ៊ីរ៉ង់ ក្នុងរយៈពេលពីរសប្តាហ៍ ចុងក្រោយនេះ។

លោក Ali Yerlikaya បាននិយាយថា ថ្នាំញៀនមេតំហ្វេតាមីន ៤.១៦ តោនត្រូវបានរឹបអូស ក្នុងអំឡុងពេលនេះ រួមទាំង ៣.៥ តោន នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងនៅសល់ រឹបអូស នៅក្នុងទីក្រុងផ្សេងទៀតរួមមានទាំងតំបន់ Izmir នៅភាគខាងលិច និង Hakkari នៅជិតព្រំដែនជាមួយអ៊ីរ៉ង់ និងអ៊ីរ៉ាក់។

ប៉ូលិសទួកគីរឹបអូសថ្នាំញៀនមេតំហ្វេតាមីន ជិត២២តោន កាលពីឆ្នាំមុន ដែលជាការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំមុនៗ នេះបើយោងតាមតួលេខផ្លូវការ។ ថ្នាំសំយោគនេះ ភាគច្រើន ត្រូវបានលក់ នៅអឺរ៉ុប ឬ អាមេរិកខាងជើង ក្នុងទម្រង់ ជាគ្រីស្តាល់ ម្សៅ​ ឬ គ្រាប់។

ទីភ្នាក់ងារគ្រឿងញៀនសហភាពអឺរ៉ុបនិយាយថា ការកើនឡើងនៃការរឹបអូសថ្នាំញៀនមេតំហ្វេតាមីន នៅក្នុងប្រទេសទួកគី អាចត្រូវបានបង្ហាញពីការកើនឡើង នៃផលិតកម្ម នៅក្នុងប្រទេសអ៊ីរ៉ង់ ព្រមទាំង ប្រទេស អាហ្វហ្គានីស្ថាន ជាកន្លែងដែលធ្វើពាណិជ្ជកម្មគ្រឿងញៀន បានកើនឡើង ពោលគឺចាប់តាំងពីក្រុមតាលីបង់បានដាក់បម្រាមនៅឆ្នាំ២០២២ លើការដាំដុះអាភៀន ដែលប្រើសម្រាប់ផលិត ហេរ៉ូអ៊ីន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner