ឯកឧត្ដម វណ្ណ ប៊ុនលៀង ជម្រុញលើកទឹកចិត្តឱ្យកីឡាករ ទូក ង ទៀ វិញ នាគសែនជ័យ ប្រឹងប្រែងបន្ថែមទៀត ដើម្បីជោគជ័យជូនបញ្ជាការរដ្ឋកងទ័ពជើងទឹក

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ នៅថ្ងៃប្រណាំងទី៣នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអុកអំបុក ទូក ង ទៀ វិញ នាគសែនជ័យ រស្មីចន្ទ្រា បានបន្តយកឈ្នះ ដៃគូ ផ្កាំរាំ ស័ក្កិសិទ្ធ ក្នុងជើងទី១ ហើយ ក៏កំពុងរងចាំប្រណាំងជើងទី២ ដើម្បីឈានទៅរកជ័យជម្នះជូនអង្គភាពបញ្ជាការរដ្ឋកងទ័ពជើងទឹក។
ក្រោយទទួលបានជ័យជម្នះក្នុងជើងទី១ ក្នុងថ្ងៃប្រណាំងថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូក ឯកឧត្ដម ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង កងទ័ពជើងទឹក និងជានាយសេនាធិការកងទ័ពជើងទឹក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និង លោក ជំទាវ កាន់ ចន្ទ្រា បាននាំយកនូវការផ្តាំផ្ញើរ ជូនចំពោះកីឡាករ ដែលប្រឹងប្រែងទទួលបានជ័យជម្នះក្នុងការប្រណាំងជើងទី១។ ទន្ទឹមនិងការទទួលបានជ័យជម្នះក្នុងជើងទី១នេះ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ និង លោក ជំទាវ កាន់ ចន្ទ្រា បានលើកទឹកឱ្យកីឡាករខិតខំប្រឹងប្រែងបន្ថែមទៀត បន្តរក្សាឱ្យបាននូវសាមគ្គីក្នុងក្រុមរួមរួមចិត្តតែមួយ ដើម្បីសម្រេចគោលដៅឈ្នះជើងទី២បន្តទៀត នាំយកជ័យជម្នះជូនអង្គភាព និងកងទ័ពជើងទឹកទាំងមូល។ ជាមួយគ្នានោះ ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង បានធ្វើការកោតសសើរ ចំពោះកីឡាករ ដែលខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីយកជ័យជម្នះបានក្នុងជើងទី១ ដោយបូជាកម្លាំងកាយចិត្ត ដោយជួបបញ្ហាសុខភាពខ្លះៗនៅពេលប្រណាំងផងដែរ។ ទង្វើទាំងនេះ សរបញ្ជាក់ឱ្យឃើញថា កីឡាករទាំងអស់ ស្រលាញ់អង្គភាព ប្រឹងដើម្បីអង្គភាព ដូច្នោះហើយ ជើងទី២នេះ ដែលជាជើងចុងបញ្ចប់ សូមកីឡាករ រួមកម្លាំងតែមួយ ចិត្តតែមួយ ដើម្បីដណ្តើមឱ្យបានជ័យជម្នះ។ នាឱកាសនោះ ឯកឧត្ដម ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង តំណាង ឱ្យខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និង លោក ជំទាវ កាន់ ចន្ទ្រា ក៏បានទទួលយកនូវលិខិតថ្លែងអំណរគុណ ពីក្រុមកីឡាករ ទូក ង តេជៈបារមីវត្តចំបក់ ដែល លោកទាំងពីរ បានឧបត្ថម្ភជូនថវិកា៥០០ដុល្លារ និងបាយឆា បង្កចំនួន៨០ប្រអប់៕រូបភាព ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner