ផ្កាយរណបមួយរបស់ NASA ថតព្យុះ៤ដំណាលគ្នា លើមហាសមុទ្រប៉ាស៊ីហ្វិក លើកដំបូងក្នុងប្រវត្តិសាស្ត្រ

បរទេស ៖ ព្យុះទីហ្វុង ចំនួនបួន បានលេចឡើង ក្នុងពេលដំណាលគ្នា នៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ក្នុងខែនេះ ដែលជាលើកដំបូង ចាប់តាំងពីទិន្នន័យព្យុះត្រូវបានកំណត់ឲ្យមានតាំងពីឆ្នាំ១៩៥១ ដោយនេះគឺជាករណីព្យុះជាច្រើន បានកើតឡើងរួមគ្នា នៅក្នុងអាងប៉ាស៊ីហ្វិក សម្រាប់ខែវិច្ឆិកានេះ។

អង្គការអវកាសអាមេរិក NASA បាននិយាយថា ផ្កាយរណបរបស់ខ្លួន កាលពីថ្ងៃទី ១១ ខែវិច្ឆិកា បានចាប់យករូបភាព នៃព្យុះ Toraji, Yinxing, Usagi និង ព្យុះ Man-yi។ លោក Gene Huang ដែលជាអ្នកព្យាករណ៍ ពីរដ្ឋបាលអាកាសធាតុកណ្តាលតៃវ៉ាន់ បានប្រាប់កាសែត New York Times ថា មិនដែលធ្លាប់មានព្យុះចំនួន ៤ ត្រូវបានគេឃើញ ក្នុងពេលតែមួយ បែបនេះ។

លោកស្រី Olivia Shuk-ming Lee មន្ត្រីវិទ្យាសាស្ត្រជាន់ខ្ពស់ នៅ Hong Kong Observatory បាននិយាយថា ចំនួនព្យុះភាគច្រើន ដែលបានកត់ត្រា ក្នុងពេលតែមួយ នៅភាគខាងលិចប៉ាស៊ីហ្វិកខាងជើង និងសមុទ្រចិនខាងត្បូង ក្នុងខែវិច្ឆិកា។ ប្រភពបន្តថា ធ្លាប់មានព្យុះ ម្តងបី ចុងក្រោយបំផុត ក្នុងឆ្នាំ ២០០៩ នេះបើតាម កាសែត The Times។

ខ្យល់ព្យុះ និងព្យុះទីហ្វុងធំៗ ប្រហែល២០ បានបោកបក់មក លើតំបន់អាស៊ីអាគ្នេយ៍ ក្នុងមួយឆ្នាំៗ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ប៉ុន្តែ វាជារឿងកម្រណាស់ ដែលព្រឹត្តិការណ៍អាកាសធាតុបែបនេះ កើតឡើងផ្ទួនៗ នេះបើយោងតាម AFP ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner