នៅរសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំ IDC-CDI

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងជួបជាមួយប្រធានកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នឹងថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំ IDC-CDI នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Grand Hotel Angkor ខេត្តសៀមរាប ។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ប្រព្រឹត្តិទៅពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ខេត្តសៀមរាប កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចលើគ្រប់ផ្នែក ទាំងបដិសណ្ឋារកិច្ច និងសណ្តាប់ធ្នាប់ ផែនការការពារសន្តិសុខ និងសុវត្ថិភាព ជូនគណៈប្រតិភូមកពីគណបក្សចំនួន២៦ ក្នុងចំណោម២៤ប្រទេស នៃទ្វីបទាំង៥។

សូមជម្រាបជូនថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាននៃអង្គការ IDC-CDI បានសម្រេចទទួលភារកិច្ចជាម្ចាស់ផ្ទះកិច្ចប្រជុំប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលលើកទី១ និងបានធ្វើជាម្ចាស់ផ្ទះលើកទី១ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ។ គណៈប្រតិភូដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ សរុបប្រមាណ ៨០រូប ដែលមកពីគណបក្សចំនួន២៦ ក្នុងចំណោម២៤ប្រទេស នៃទ្វីបទាំង៥ មានអុឺរ៉ុប អាមេរិកឡាទីន អាហ្វ្រិក អាសុី និងអាមេរិកខាងត្បូង ជាពិសេសគណបក្សធំៗដោយមានកៅអីក្នុងរដ្ឋសភា៕
ដោយ៖ពលជ័យ

ads banner