ទេសចរជាតិ និងអន្តរជាតិជាង៧,៨លាននាក់ បានធ្វើដំណើរកម្សាន្ត​ទូទាំង​ប្រទេសក្នុងឱកាសបុណ្យអុំទូក

ភ្នំពេញ៖ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤​ដែលទើបបញ្ចប់ទៅថ្មីៗនេះមាន ទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរ​កម្សាន្ត​ទូទាំងប្រទេសជាង៧ ៨៤៤ ៣៨៨ នាក់ ។នេះបើយោង​តាមក្រសួងទេសចរណ៍បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកានេះ ។

ប្រភពដដែលបន្តថា ក្នុងបរិមាណទេសចរជាតិ និងអន្តរជាតិជាង៧,៨​លាន​នាក់នេះមាន៖ ទេសចរជាតិសរុប ៧ ៧៥៥ ០៩២ នាក់
និង​ទេស​ចរ​​អន្តរជាតិ សរុប ៨៩ ២៩៦ នាក់។រាជធានីភ្នំពេញមាន​ទេសចរដើរកម្សាន្តច្រើនជាងគេដោយមានភ្ញៀវ​ជាង៦,២​លាន​នាក់។ចំណែកខេត្តសៀមរាបឈរលំដាប់ទី២ ដោយមានទេសចរជាង៣៤​ម៉ឺននាក់ និងខេត្តព្រះសីហនុឈរលំដាប់ទី៣​ជាមួយ​ទេសចរ​ជាង៣១ម៉ឺន​នាក់។

ក្រសួងទេសចរណ៍បញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ ទេសចរជាតិ នៅទូទាំង​ប្រទេសមានចំនួនកើនឡើងច្រើនបើធៀបនឹងឆ្នាំ២០២៣៕
ដោយ៖ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner