ប្រយ័ត្នល្បិចលួចតេឡេក្រាម ក្រោមទម្រង់ជា “សារព្រមាន” ឬ “តំណភ្ជាប់”
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាប្រុងប្រយ័ត្នចំពោះ ការបោកបញ្ឆោតលួចគណនីតេឡេក្រាមតាមរយៈការបន្លំជូនដំណឹងទៅម្ចាស់គណនីតេឡេក្រាម ក្រោមទម្រង់ជា “សារព្រមាន” ឬ “តំណភ្ជាប់” ដែលតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា (Hackers) នឹងលួចយកគណនីតេឡេក្រាម។
ប្រសិនបើទទួលបានសារតេឡេក្រាមដូចរូបភាពនេះ សូមជៀសវាងចុចលើតំណភ្ជាប់ ព្រមទាំងលប់សារចោល ៕
ដោយ ៖ ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។