កម្ពុជា បង្ហាញពីជំហរជាតិ​សម្រាប់ដោះស្រាយ​បញ្ហាប្រែប្រួល​អាកាស​ធាតុសាកល

(ទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់)៖ ឯកឧត្តមបណ្ទិត អ៊ាង សុផល្លែត រដ្ឋ
មន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចូលរួមថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់ ក្នុងសន្និសីទបណ្តា​ភាគី​លើក​ទី២៩ (COP29) នៃអនុសញ្ញាក្របខណ្ឌ​សហប្រជាជាតិស្តីពីការប្រែ​ប្រួល​អា​កាស​​ធាតុ (UNFCCC) ដោយសង្កត់ធ្ងន់ថា បញ្ហាការប្រែប្រួលអាកាសធាតុ គឺជាសាកល ដែលពិភពលោកកំពុងយកចិត្តទុកដាក់ និងត្រូវចូលរួម​ដោះ​ស្រាយទាំងអស់គ្នា។

ប្រជាជនកម្ពុជា បានទទួលរងគ្រោះដោយឥទ្ធិពលការប្រែប្រួលអាកាស​ធាតុ​ដូចជា ទឹកជំនន់ គ្រោះរំាងស្ងួត រលកកម្តៅ ដីខូចគុណភាព ការកើន​ឡើង​​នូវកម្ពស់ទឹកសមុទ្រជាដើម។ 

កម្ពុជាបានបង្ហាញពីឆន្ទះខ្ពស់កាចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី​ការប្រែប្រួលអាកាសធាតុ ដោយបាននិងកំពុងរៀបចំរបាយការណ៍រួម​ចំណែក​របស់ជាតិ (NDC3.0) ដើម្បីសម្រេចឱ្យបាននូវប្រទេសអព្យាក្រឹត្យ​កាបូន​នៅ​ឆ្នាំ២០៥០។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន 2023-2028 បានចូលរួមដោះ​ស្រាយរបៀបវារៈអាកាសធាតុទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងអាទិភាព អភិវឌ្ឍន៍ជាតិផ្សេងទៀត។

កម្ពុជាបានអំពាវនាវដល់គ្រប់ភាគី ឱ្យមានការដោះស្រាយជាបន្ទាន់​សកម្មភាព​សម្រាប់​ទាំងអស់គ្នា ដែលត្រូវឱ្យប្រាកដថា មានហិរញ្ញប្បទានអាកាស​ធាតុ​សម្រាប់​អនុវត្ត របាយការណ៍រួមចំណែករបស់ជាតិ NDC និងយុទ្ធសាស្ត្រ​រយៈ​ពេលវែងសម្រាប់បណ្តាភាគីជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ។  ប្រទេសអភិវឌ្ឍន៍ជាភាគីត្រូវអនុវត្តនូវការសន្យារបស់ខ្លួន ដោយកៀរគរធន​ធានហិរញ្ញវត្ថុឱ្យបាន១០០ ពាន់លានដុល្លាក្នុង១ឆ្នាំៗសម្រាប់ដោះ​ស្រាយ​ការប្រែប្រួលអាកាសធាតុ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner