អ៊ុយក្រែនប្រារព្ធខួប១,០០០ថ្ងៃនៃសង្គ្រាម

បរទេស៖ ទីក្រុង Kyiv របស់អ៊ុយក្រែន បានប្រារព្ធខួប ១,០០០ ថ្ងៃ នៃសង្គ្រាម ជាមួយ នឹងការគោរព ដោយមានភ្លើងទៀន នៅសារមន្ទីរសង្គ្រាម កាលពីថ្ងៃអង្គារ។

សារមន្ទីរសង្គ្រាម «Kiev» បានរៀបចំពិធី «ដុតភ្លើង» ដើម្បីប្រារព្ធខួប ១,០០០ថ្ងៃ នៃការលុកលុយពេញលេញ របស់រុស្ស៊ី។ ទៀនមួយពាន់ដើម ត្រូវបានអុជ នៅរូបសំណាក «មាតុភូមិ» អមដោយការបួងសួង ដល់បព្វជិតយោធា និងការសម្តែងដោយវង់តន្រ្តី របស់កងកម្លាំងប្រដាប់អាវុធ។

ចាប់តាំងពីការឈ្លានពាន បានចាប់ផ្តើមមក ជនស៊ីវិលជាង១១,៧០០ នាក់បានស្លាប់ និង ២៤,៦០០ នាក់បានរងរបួស នេះបើយោងតាមទិន្នន័យ របស់អង្គការសហប្រជាជាតិ។

លោកស្រី Anastasiya Yevhlevska ដែលធ្វើការ នៅសារមន្ទីរសង្គ្រាមជាតិ និយាយថា «ជារៀងរាល់ថ្ងៃ យើងបង្ហាញថា យើងមានភាពសក្ដិសម ក្នុងការរស់នៅ លើទឹកដីនេះ ហើយសត្រូវរបស់យើងត្រូវតែ ត្រូវបានបញ្ឈប់»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner