វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្វែងយល់​អំពីនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកាលានុវត្តភាពសម្រាប់​កម្ពុជា​នាពេលអនាគត”

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយស​សូមជម្រាបជូនដល់ក្រសួង ស្ថាប័ន សហគ្រាស ក្រុមហ៊ុនឯកជន និង​សាធា​រណជនទាំងអស់ឱ្យបានជ្រាបថា អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនា​គមន៍​និង​ព័ត៌មាននៃ ក.ប.ទ. នឹងរៀបចំ វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ ក្រោម​ប្រធានបទ “ស្វែងយល់អំពីនវានុវត្តន៍បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត និង​កាលានុវត្តភាពសម្រាប់កម្ពុជានាពេលអនាគត” ដោយមាន​ការចូលរួមពី​វាគ្មិន​ជាតិនិងអន្តរជាតិធ្វើបទបង្ហាញនិងកិច្ចពិភាក្សា ដើម្បីចែក​រំលែកបទពិសោធ ឧត្តម្មានុវត្តន៍ និន្នាការគោលនយោបាយ យុទ្ធសាស្ត្រ បញ្ហា​ប្រឈម និងកាលា​នុវត្តភាពនៃការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍។

សាធារណជនទូទៅអាចចូលរួមវេទិកាតាមរយៈអនឡាញ ដោយតម្រូវ​ឱ្យធ្វើ​ការចុះឈ្មោះជាមុន តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/onlinereg-ai24 ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ព័ត៌មានបន្ថែម https://go.gov.kh/mptc/ai2024 ឬទាក់ទង​តាមរយៈទូរសព្ទ/តេឡេក្រាម៖ ០៧០ ៨៦៨ ៦១៩

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner