BBC ៖ បារាំងបើកភ្លើងខៀវឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់បារាំងចូលទឹកដីរុស្ស៊ី

ប៉ារីស ៖ ទូរទស្សន៍ BBC របស់ចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍ បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែនអាចបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់បារាំងចូលទៅក្នុងប្រទេសរុស្ស៊ី ដើម្បីជាការការពារខ្លួន។

ប៉ុន្តែលោក Barrot មិនបញ្ជាក់ថាតើមីស៊ីលរបស់បារាំងត្រូវបានប្រើប្រាស់នៅអ៊ុយក្រែនរួចហើយឬអត់នោះទេ។ បារាំង បាន ផ្គត់ផ្គង់ ដល់ អ៊ុយក្រែន នូវ មីស៊ីល SCALP ដែលអាចបាញ់ដល់គោលដៅក្នុងចម្ងាយ ជាង ២៥០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។

ការប្រកាសបែបនេះរបស់លោក Barrot កើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរបស់លោកបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មី ទៅកាន់ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

លោក ពូទីន បានគូសបញ្ជាក់ថា ទង្វើនេះគឺជាការសងសឹកចំពោះការវាយប្រហារមកលើទឹកដីរបស់រុស្ស៊ី ដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្តល់ដោយសហរដ្ឋអាមេរិក និងអង់គ្លេស៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner