ប្រធានរដ្ឋសភា ផ្ញើសារលិខិតអបអរសាទរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱ​កាស​ទទួលបានពានរង្វាន់ “ភាពជាដឹកនាំឆ្នើមពិភពលោក” ពីវិទ្យាស្ថាន KSI

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាស​ដ៏មហា​នក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្ដេចធិបតី ទទួលបានពានរង្វាន់ “ភាពជាដឹកនាំឆ្នើមពិភពលោក” ពីវិទ្យា​ស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

ក្នុងសារលិខិតអបអរសាទរ សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្តេចប្រធាន​រដ្ឋសភា សូមសម្តែងនូវសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង និងសូម​សម្តែងនូវអំណរសារទរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាស​ដ៏មហា នក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយស​ដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចធិបតី ទទួលបានពានរង្វាន់ “ភាពជាដឹកនាំឆ្នើមពិភពលោក” ពីវិទ្យា​ស្ថាន​យុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ពានរង្វាន់នេះពិតជាទទួលស្គាល់តួនាទី និងការរួមចំណែកយ៉ាងសំខាន់បំផុត​របស់ សម្តេចធិបតី ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ដ៏ឆ្នើម​មួយរូប ប្រកបដោយសក្តានុពល ទាំងចំណេះដឹង និងសមត្ថភាព ស្វាហាប់​រស់រវើក ទំនួលខុសត្រូវខ្ពស់ និងបានលះបង់យកអស់កម្លាំងកាយចិត្ត ដឹកនាំ​ប្រទេសឱ្យកាន់តែមានវិបុលភាព និងការរីកចម្រើនលើគ្រប់វិស័យបន្តពី សម្តេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើពលិកម្ម​គ្រប់បែប​យ៉ាងសូម្បីជីវិត សម្តេចតេជោ ផ្ទាល់ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ការទទួលពានរង្វាន់នេះ គឺពិតជាស័ក្តិសមបំផុតចំពោះលក្ខណៈសម្បត្តិ​នៃការដឹកនាំ និងសមិទ្ធផលទាំងឡាយដែលបានកើតចេញពីស្នាដៃ​នៃការដឹកនាំប្រកបដោយកិត្តិបណ្ឌិតឈ្លាសវៃ និងប៉ិនប្រសព្វ ពោរពេញ​ដោយឆន្ទៈមនសិការ ភក្ដីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ក្នុងការ​ដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំកន្លងមកនេះព្រមទាំងការបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញកំណើនសេដ្ឋកិច្ច​ចេញពីវិបត្តិសាកល ដោយរក្សាបានយ៉ាងល្អនូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។ ជាពិសេស សមិទ្ធផលនៃការដឹកនាំរបស់ សម្តេចធិបតី នាំឱ្យមានការពេញចិត្ត​ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

យើងខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នឹងបន្តបំពេញបេសកកម្មជាតិ​ដ៏ថ្លៃថ្លាប្រកបដោយឧត្តមគតិ និងការប្តេជ្ញាចិត្ត ដ៏មុះមុត តាមរយៈការជំរុញ​អនុវត្តឱ្យបានជោគជ័យនូវ “យុទ្ធសាស្ត្របញ្ចកោណ” ព្រមទាំងកម្មវិធីគោល នយោបាយអាទិភាព និងវិធានការគន្លឹះផ្សេងៗ ដើម្បីបន្តពុះពារបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាលើកស្ទួយ កិត្យានុភាពជាតិទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner