ផ្តល់ធុងចម្រោះទឹកស្អាតជាង ៤ពាន់ធុងដល់ស្រុកចំនួនបី ដើម្បីលើកកម្ពស់អនាម័យប្រជាពលរដ្ឋ
កំពង់ធំ៖លោកជំទាវ យួន ឃុនឌី សមាជិកគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងអនុប្រធានកិត្តិយសនៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ មានប្រសាសន៍ថា ការចែកធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាការចូលរួមសំខាន់ក្នុងការលើកកម្ពស់ការរស់នៅស្អាត ហូបស្អាត និងមានអនាម័យល្អ នៅតាមតំបន់ជនបទ។
លោកជំទាវបន្តថា អំណោយនេះមិនត្រឹមតែជួយប្រជាពលរដ្ឋឱ្យមានទឹកស្អាតប្រើសម្រាប់ការបរិភោគ និងការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែរួមចំណែកកាត់បន្ថយការចំណាយ និងលើកកម្ពស់សុខភាពជាសាធារណៈនៅក្នុងសហគមន៍ផងដែរ។
លោកជំទាវ យួន ឃុនឌី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចែកធុងចម្រោះទឹកស្អាតចំនួន ៤ ៧៣៥ធុង ជូនប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ ស្រុកប្រាសាទបល្ល័ង្គ និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងសប្ដាហ៍នេះ។ធុងទាំងនេះត្រូវផ្តល់ជូនស្រុកបារាយណ៍ចំនួន ១.៨៥១ធុង,ស្រុកប្រាសាទបល្ល័ង្គ ១.១១៤ធុងនិង ស្រុកកំពង់ស្វាយ ១.៧៧០ធុង។ធុងចម្រោះទឹកស្អាតនេះដែរផ្តល់ជូនដោយក្រុមហ៊ុន SIPCO៕
អត្ថបទនិងរូបភាព៖ប៊ុន រដ្ឋា