ដៃស្នា មានតួនាទីលើសពីគ្រឿងបង្គុំសំណង់ផ្ទះដែលគេប្រើវាសម្រាប់ទ្រដំបូលផង និង ជាសោភ័ណ្ឌភាពផង

(ភ្នំពេញ)៖ ដៃស្នា គឺជាសមាសធាតុម្យ៉ាងក្នុងស្ថាបត្យកម្មដែលគេប្រើវាសម្រាប់ទ្រដំបូលផង និងជាសោភ័ណ្ឌភាពផង ហើយវាអាចដាក់នៅតាមសសរ ឬជញ្ជាំងសម្រាប់ជាទម្រ។ ដៃស្នាផលិតពី ឈើ ដែក ស៊ីម៉ង់ត៍ ឬថ្ម ទៅតាមរចនាបថស្ថាបត្យកម្មផ្សេងៗ ព្រោះអាស្រ័យតាមភាពច្នៃប្រឌិតរបស់ស្ថាបត្យករដែលមានគំនិតក្នុងការច្នៃក្នុងទម្រង់រូបរាងផ្សេងៗ។

ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានចុះផ្សាយ និង បង្ហាញពីតួនាទីរបស់ដៃស្នាក្នុងស្ថាបត្យកម្មខ្មែររួមមានដូចជា៖

១. ទម្រគ្រឿងបង្គុំ៖ វាមាននាទីជួយទ្រគ្រឿងបង្គុំបន្ថែម ដែលយើងស្វែងរកវាបន្ថែមតាមដំបូល ឬស្លាបដំបូលនានាដោយវានៅជាប់សសរ និងជ្រែងទប់នឹងផ្ទោង។

២. ពង្រឹងបន្ថែមតំណភ្ជាប់៖ ក្រៅពីទប់កម្លាំង វាជួយក្នុងការពង្រឹងកម្លាំងសង្កត់បន្ថែមត្រង់ចំណុចភ្ជាប់រវាងសសរ ជញ្ជាំង ធ្នឹម ឬដំបូល។

៣. តុបតែងលម្អ៖ វាមិនត្រឹមតែជាអ្នកជួយទប់កម្លាំងសង្កត់ទេ តែវាក៏ជួយលើកសម្រស់របស់អគារ ឬលំនៅដ្ឋានបន្ថែម ភាគច្រើននៅតាមសសរ។

៤. សារៈសំខាន់នៃវប្បធម៌៖ ពេលខ្លះវាត្រូវបានប្រើប្រាស់ជាអត្តសញ្ញាណនៃអគារទៅតាមរចនាបថស្ថាបត្យកម្ម។ យើងអាចស្វែងរកដៃស្នាក្នុងស្ថាបត្យកម្មវត្តអារាម គឺជាឍរា កេន្នរ ។ល។

៥. ប្រវត្តិសាស្ត្រ៖ គេអាចកត់សម្គាល់វាបានទៅតាមរចនាបថដៃស្នា ដែលគេអាចសន្មត់ទៅតាមអាយុកាល នោះគេអាចយល់ពីរចនាបថរបស់តំបន់ប្រវត្តិសាស្ត្រណាមួយ។

គួរបញ្ជាក់ថា ពាក្យ ដៃស្នា និង ស្នាដៃ ខុសគ្នារវាងពាក្យខ្មែរយើងផងដែរក្នុងនេះពាក្យ«ដៃស្នា» ដែលមានន័យ ផ្នែកមួយនៃគ្រឿងសំណង់មានតួនាទីសម្រាប់ទ្រចុងផ្ទោងសំយាបដំបូលដែលជាបង់បាញ់សំខាន់មួយនៃសំណង់ផ្ទះសម្បែងរបស់ចាស់បុរាណខ្មែរ។ដោយឡែកពាក្យថា៖”ស្នាដៃ” គឺការដែលកើតពីដៃធ្វើឬថ្វីដៃ ក្នុងនេះឧទាហរណ៍ ប្រាសាទនគរវត្តជាស្នាដៃរបស់ពួកជាងខ្មែរសម័យបុរាណជាដើម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner