ខេត្តកែបប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

កែប៖ ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោកត្រូវបានប្រារព្ធកាលពីរសៀលថ្ងៃទី២៩​ខែវិច្ឆិកា ឆ្នាំ២០២៤​នាសាលាខេត្តកែបក្រោមអធិបតីភាព ឯក ឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប​និងជាប្រធានអនុគណៈ​កម្មការចរាចរណ៍ផ្លូវគោគ​ខេត្ត ។កម្មវិធីនេះរៀបចំដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​កែប ។

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ធ្វើឡើងក្នុងគោលបំណងរំលឹកដល់​ជនរង​គ្រោះដែល​បានបាត់បង់ជីវិត និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ម៉្យាងដើម្បីពញាក់ស្មារតីដល់​ប្រជាពលរដ្ឋដែល​ជា​អ្នកប្រើប្រាស់ផ្លូវ​ទាំងអស់ឱ្យមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងយល់ដឹងកត្តា​ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានក្លាយជាវិញ្ញាសាដ៏ចម្បង។ ជាការព្រួយបារម្ភ​ធំបំផុត ។គ្រោះថ្នាក់នេះធ្វើឱ្យមានការព្រាត់ប្រាសក្រុមគ្រួសារ និងពិការភាព​ជាដើម។

សូមជម្រាបថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៤ អត្រាគ្រោះថ្នាក់​ចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្តកែប បានកើនឡើង ៣២លើ២៣ បើធៀបរយៈពេល ៩ខែដូចគ្នាក្នុងឆ្នាំ២០២៣ ។កត្តាទាំងនេះ​បណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍។ ខ្វះការអធ្យា​ស្រ័យ។ បើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែងដោយប្រថុយប្រថាន ខ្វះការប្រុងប្រយ័ត្ន…។ល។៕
ដោយ៖ សិលា សារិន

ads banner