ក្រសួងការងារ និងតំណាងអង្គការ សមាគម ពិគ្រោះយោបល់គ្នាលើបញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» ដែលរៀបចំឡើងនាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការជាតិ អង្គការអន្តរជាតិ តំណាងសមាគម អង្គការវិជ្ជាជីវៈ សរុបប្រមាណជាង៨០នាក់។

ឯកឧត្តម ហេង សួរ បានថ្លែងថា សិក្ខាសាលានេះពិតជាមានសារសំខាន់ ជាពិសេសតាមរយៈការធ្វើបទបង្ហាញពីវាគ្មិនជំនាញ និងការចូលរួមផ្តល់យោបល់នានា ដើម្បីប្រមូលជាធាតុចូលលើបញ្ហាប្រឈមគ្រោះថ្នាក់ការងារ សុវត្ថិភាព និងសុខភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋ ក៏ដូចជាការផ្តល់នូវធាតុចូលដើម្បីជំរុញនិងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងការអនុវត្តច្បាប់, បទដ្ឋានគតិយុត្តពាក់ព័ន្ធ, និងការទទួលបាននូវកិច្ចគាំពារសង្គមតាមរយៈ ប.ស.ស. ឱ្យកានតែមានតម្លាភាព និងប្រសិទ្ធិភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចកាត់បន្ថយបន្ទុកចំណាយ និងធ្វើឱ្យប្រសើឡើងនូវសុខភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកជាបន្តបន្ទាប់នូវប្រព័ន្ធគាពារសង្គមសម្រាប់កម្មករនិយោជិត សំដៅធានាឱ្យបាននូវស្ថេរភាព សន្តិសុខ និរន្តភាពការងារ ប្រាក់ចំណូល និងភាពកក់ក្តៅក្នុងចិត្តរបស់កម្មករនិយោជិត និងគ្រួសារ ដោយបានពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដែលជាបង្គោលចរមួយសំខាន់ក្នុងការសម្រេចឱ្យបាននូវកម្មវិធីគ្របដណ្តប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner