អារ៉ាប៊ីសាអូឌីតចង់ចូលរួមផែនការអភិវឌ្ឍន៍យន្តហោះចម្បាំង
តូក្យូ ៖ យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ជប៉ុន អង់គ្លេស និងអ៊ីតាលីកំពុងពិចារណាដាក់បញ្ចូលអារ៉ាប៊ីសាអូឌីត ទៅក្នុងផែនការអភិវឌ្ឍន៍រួមគ្នា នូវយន្តហោះចម្បាំងជំនាន់ក្រោយរបស់ពួកគេ។

បច្ចុប្បន្ន ប្រទេសទាំងបីកំពុងធ្វើការរួមគ្នាលើកម្មវិធី Global Combat Air Program ដើម្បីផលិតយន្តហោះចម្បាំងដ៏ទំនើបបំផុត មានសមត្ថភាពខ្ពស់ និងបំពាក់បច្ចេកវិទ្យាចុងក្រោយ។
ប្រទេសទាំងបីមានបំណងដាក់ពង្រាយយន្តហោះជំនាន់ថ្មីនេះ រួមជាមួយយន្តហោះគ្មានមនុស្សបើកនៅឆ្នាំ ២០៣៥។
ជាមួយគ្នានេះ ប្រទេសទាំងបីសង្ឃឹមថា ការចូលរួមរបស់អារ៉ាប៊ីសាអូឌីត អអាចជួយជា ប្រភព ហិរញ្ញប្បទាន ថ្មី សម្រាបសម្រាប់គម្រោងដែលមានតម្លៃថ្លៃបំផុតនេះ។
យ៉ាងណាមិញ ប្រទេសទាំងបីត្រូវបានគេរំពឹងថានឹងពិភាក្សាថាតើអារ៉ាប៊ីសាអូឌីតគួរតែចូលរួមក្នុងការអភិវឌ្ឍន៍ និងការផ្គុំយន្តហោះចម្បាំងកម្រិតណា ខណៈដែលបច្ចេកវិទ្យារបស់ប្រទេសឈូងសមុទ្រមួយនេះ ត្រូវបានគេមើលឃើញថា នៅមិនទាន់មានកម្រិតដូចគ្នាជាមួយនឹងពួកគេ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា